ព័ត៌មានអន្ដរជាតិ
Rho Motion៖ ការលក់រថយន្តអគ្គិសនីនឹងកើនដល់ ២០ លានគ្រឿងឆ្នាំ ២០២៥
ក្រុមហ៊ុនស្រាវជ្រាវ Rho Motion បានព្យាករក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃអង្គារ ថា ការលក់ជាសាកលនៃរថយន្តកូនកាត់អគ្គិសនី និងរថយន្តអគ្គិសនីសុទ្ធ នឹងកើនឡើងយ៉ាងហោចណាស់ ១៧ ភាគរយ នៅឆ្នាំនេះ ដល់ជាង ២០ លានគ្រឿង ដែលជំរុញដោយការលក់នៅចិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ប្រធានផ្នែកស្រាវជ្រាវ Rho Motion លោក Iola Hughes បាននិយាយថា អឺរ៉ុប ដែលជាទីផ្សាររថយន្តអគ្គិសនីធំជាងគេទី២របស់ពិភពលោក នឹងត្រឡប់ទៅរកកំណើននៃការលក់វិញ ពេលបទប្បញ្ញត្តិនានាស្ដីពីការកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីតនានា ចូលជាធរមាន ហើយរថយន្តអគ្គិសនីកាន់តែថោកៗមានលក់នៅលើទីផ្សារ។ យ៉ាងណាមិញ កំណើននៃការលក់អាចនៅតែយឺតជាងឆ្នាំ ២០២៣។
ការលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសចិន ទំនងជានឹងកើនឡើងច្រើនជាងការព្យាករពីមុន ១៧ ភាគរយ ក្នុងឆ្នាំ ២០២៥ ដោយពង្រឹងទីផ្សាររបស់ខ្លួន ដោយសារតែការបន្តឧបត្ថម្ភធនរបស់រដ្ឋាភិបាលចិនលើការជួញដូររថយន្តប្រភេទនេះ។ នៅឆ្នាំ ២០២៤ ការលក់ក្នុងស្រុកចិនបានកើនឡើង ៤០ ភាគរយ ដល់ ១១ លានគ្រឿង។

Rho Motion ព្យាករថា ការលក់រថយន្តរថយន្តអគ្គិសនីផលិតនៅចិន នឹងបន្តនិន្នាការឆ្នាំ ២០២៤ ដោយរួមចំណែកលើទីផ្សារនៅអាមេរិកឡាទីន ជាង ៨០ ភាគរយ ខណៈនឹងបន្តកើនឡើងនៅអាស៊ីប៉ាស៊ីហ្វិក និងប្រទេសមានទីផ្សារកំពុងរីកចម្រើនផ្សេងទៀត។
សម្រាប់អឺរ៉ុប ក្រុមហ៊ុនព្យាករពីកំណើននៃការលក់សរុប ១៥ ភាគរយ ពី ៣ លានគ្រឿងក្នុងឆ្នាំមុន ខណៈនៅសហរដ្ឋអាមេរិកវិញ ការលក់រថយន្តអគ្គិសនីនឹងកើនឡើង ១៦ ភាគរយ នៅឆ្នាំ ២០២៥ ដោយការប៉ះពាល់ពីការផ្លាស់ប្ដូរនៃគោលនយោបាយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅមានកម្រិតនៅឡើយ។
ទោះជាយ៉ាងណាក៏ដោយ ទីផ្សាររថយន្តអគ្គិសនីនៅអាមេរិកមានភាពមិនប្រាកដប្រជាច្រើន ខណៈអ្នកជំនាញព្រួយបារម្ភពីគោលនយោបាយរបស់លោក ត្រាំ ដែលដកគោលដៅរថយន្តអគ្គិសនីរបស់អតីតប្រធានាធិបតី ចូ បៃដិន និងបទប្បញ្ញត្តិបៃតងជាដើម៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


