ចំណែកទីផ្សាររបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla នៅអឺរ៉ុប បានបន្តធ្លាក់ចុះក្នុងខែកុម្ភៈ ដែលធ្វើឱ្យការលក់របស់ក្រុមហ៊ុន ធ្លាក់ចុះ ២ ខែជាប់ៗគ្នា ទោះបីជាចំនួនចុះបញ្ជីរថយន្តអគ្គិសនីបានកើនឡើងក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ ទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប (ACEA) បានបង្ហាញថា ការលក់របស់ក្រុមហ៊ុន Tesla នៅអឺរ៉ុប បានធ្លាក់ចុះ ៤២,២ ភាគរយ នៅឆ្នាំនេះ ដែលជំរុញដោយការប្រកួតប្រជែងខ្លាំង ក៏ដូចជាការធ្វើពហិការក្រុមហ៊ុនរថយន្តរបស់មហាសេដ្ឋីពិភពលោក អេឡុន ម៉ាសក៍ ចំពោះការពាក់ព័ន្ធរបស់លោកក្នុងនយោបាយអាមេរិក។ នៅក្នុងខែកុម្ភៈ...
ការលក់រថយន្តអគ្គិសនីក្នុងប្រទេសថៃ ដែលមានទីផ្សាររថយន្តអគ្គិសនីធំជាងគេនៅអាស៊ីអាគ្នេយ៍ នឹងកើនឡើង ៤០ ភាគរយ នៅឆ្នាំនេះ។
ចំណែកទីផ្សាររបស់ក្រុមហ៊ុន Tesla នៅចិន បានធ្លាក់ចុះដោយសារតែការប្រកួតប្រជែងខ្លាំង
ទីផ្សាររថយន្តអគ្គិសនីនៅអាមេរិកមានភាពមិនប្រាកដប្រជាច្រើន ខណៈអ្នកជំនាញព្រួយបារម្ភពីគោលនយោបាយរបស់លោក ត្រាំ ដែលដកគោលដៅរថយន្តអគ្គិសនីរបស់អតីតប្រធានាធិបតី ចូ បៃដិន និងបទប្បញ្ញត្តិបៃតងផ្សេងៗជាដើម
ចិនបានបន្តនាំមុខគេលើកំណើននៃការលក់ ដោយរួមចំណែកជិត ៧០ ភាគរយ នៃការលក់រថយន្ត EV សរុបក្នុងខែវិច្ឆិកា ខណៈការលក់នៅអឺរ៉ុបវិញ បានបង្ហាញពីការធ្លាក់ចុះតិចតួច។