ព័ត៌មានអន្ដរជាតិ
BYD វ៉ាដាច់ Toyota លើការលក់រថយន្តនៅសិង្ហបុរី
ទិន្នន័យពីរដ្ឋាភិបាលសិង្ហបុរីបានបង្ហាញថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD បានវ៉ាដាច់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota លើការលក់រថយន្តក្នុងប្រទេសសិង្ហបុរី ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ចំពេល BYD បង្កើនយុទ្ធសាស្រ្តជំរុញការលក់លើទីផ្សារបរទេស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្នុងរយៈពេល ៤ ខែដំបូង ដើមឆ្នាំ ២០២៥ ក្រុមហ៊ុន BYD បានលក់រថយន្តចំនួន ៣ ០០២ គ្រឿង ឬស្មើនឹង ២០ ភាគរយ នៃការលក់រថយន្តសរុបក្នុងប្រទេសសិង្ហបុរី។ គិតត្រឹមរយៈពេលដូចគ្នា ក្រុមហ៊ុន Toyota វិញ លក់រថយន្តបាន ២ ០៥០ គ្រឿង ខណៈ Tesla ដែលជាគូប្រជែងសំខាន់របស់ BYD បានលក់រថយន្តប្រមាណ ៥៣៥ គ្រឿង។
កន្លងមក Toyota នាំមុខគេលើការលក់រថយន្តក្នុងបុរីរដ្ឋសិង្ហបុរី ដោយមានប្រមាណ ៧ ៨៧៦ គ្រឿង កាលពីឆ្នាំ ២០២៤ ខណៈ BYD លក់បាន ៦ ១៩១ គ្រឿង។

កំណើននៃការលក់ដ៏រឹងមាំរបស់ BYD នៅសិង្ហបុរី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការផ្តោតលើទីផ្សារក្រៅប្រទេស ចំពេលមានការប្រកួតប្រជែងតម្លៃដ៏ខ្លាំងក្លាក្នុងប្រទេសចិន។ រ៉យទ័របានរាយការណ៍នៅខែនេះថា BYD បានកំណត់គោលដៅលក់រថយន្តនៅទីផ្សារក្រៅចិន ឱ្យបាន ៥០ ភាគរយ ត្រឹមឆ្នាំ ២០៣០។
BYD បានចូលទៅកាន់ទីផ្សារសិង្ហបុរីក្នុងឆ្នាំ ២០២២ ពោលគឺក្រោយវត្តមានរបស់ Tesla ជាងមួយឆ្នាំ ប៉ុន្តែឃើញពីកំណើនលក់យ៉ាងឆាប់រហ័ស។ BYD បានទទួលជោគជ័យនៅថៃរួចហើយ ខណៈមានផែនការពង្រីកខ្លួនទៅទាំងអឺរ៉ុប និងអាមេរិកឡាទីន៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


