ព័ត៌មានអន្ដរជាតិ
Honda គ្រោងបន្ថយផលិតកម្មរថយន្តអគ្គិសនី ហើយផ្ដោតលើរថយន្តកូនកាត់
ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda Motor បាននិយាយនៅថ្ងៃពុធនេះថា ខ្លួននឹងកាត់បន្ថយការវិនិយោគលើផលិតកម្មរថយន្តអគ្គិសនីដោយសារតែកម្សោយតម្រូវការ ហើយងាកទៅផ្ដោតលើផលិតកម្មរថយន្តកូនកាត់ (ស៊ីសាំង និងសាកថ្ម) ម៉ូឌែលថ្មី ឱ្យស៊ីទៅនឹងកំណើនតម្រូវការ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

នាយកប្រតិបត្តិក្រុមហ៊ុន Honda លោក Toshihiro Mibe បានប្រាប់សន្និសីទសារព័ត៌មានថា ក្រុមហ៊ុនបានទម្លាក់គម្រោងវិនិយោគសម្រាប់វិស័យរថយន្តអគ្គិសនី និងសូហ្វវែររហូតដល់ឆ្នាំ ២០៣០ មកត្រឹម ៧ ត្រីលានយ៉េន (៤៨,៤ ប៊ីលានដុល្លារ) ពី ១០ ទ្រីលានយ៉េន ក្នុងគម្រោងចាស់។
លោក Mibe បាននិយាយថា៖ «ដោយផ្អែកលើការធ្លាក់ចុះនៃទីផ្សារបច្ចុប្បន្ន យើងរំពឹងថា ការលក់រថយន្តអគ្គិសនីនៅឆ្នាំ ២០៣០» នឹងធ្លាក់ចុះត្រឹម ២០ ភាគរយ ពោលគឺក្រោម ៣០ ភាគរយ នៃគោលដៅរបស់ក្រុមហ៊ុន។

ជាមួយគ្នានោះ ក្រុមហ៊ុន Honda បានរំពឹងថា ការលក់រថយន្តកូនកាត់ នឹងអាចកើនដល់ ២,២ – ២,៣ លានគ្រឿងនៅត្រឹមឆ្នាំ ២០៣០។ បើតាមរ៉យទ័រ Honda គ្រោងនឹងបញ្ចេញរថយន្តកូនកាត់ជំនាន់ក្រោយចំនួន ១៣ ម៉ូឌែលនៅទូទាំងពិភពលោក ក្នុងរយៈពេល ៤ ឆ្នាំ ចាប់ពីឆ្នាំ ២០២៧។
គេមើលឃើញថា ព័ត៌មានចុងក្រោយនេះ ចេញផ្សាយឡើងក្រោយពេលក្រុមហ៊ុន Honda រងការប្រកួតប្រជែងកាន់តែខ្លាំងនៅលើទីផ្សារអន្តរជាតិ ដែលកំពុងងាករករថយន្តកូនកាន់ និងរថយន្តអគ្គិសនី។
កាលពីដើមខែនេះ ក្រុមហ៊ុន Honda បានប្រកាសផ្អាករយៈពេលប្រហែល ២ ឆ្នាំ នូវផែនការបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីតម្លៃ ១០,៧ ប៊ីលានដុល្លារ នៅខេត្ត Ontario នៃប្រទេសកាណាដា ដោយសារតែការថយចុះនៃតម្រូវការរថយន្តអគ្គិសនី៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


