ព័ត៌មានអន្ដរជាតិ
ការលក់រថយន្ត Tesla បន្តធ្លាក់ចុះគំហុកនៅខែកក្កដា ប្រមាណ ៤០%
ការលក់រថយន្តនៅអឺរ៉ុបរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់លោក អេឡុន ម៉ាសក៍ បានបន្តធ្លាក់ចុះជាគំហុកនៅខែកក្កដា ដែលជាការធ្លាក់ចុះ ៧ ខែជាប់ៗគ្នា ចំពេលដែលគូប្រជែងកត់ត្រាពីកំណើន។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC។

សមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប (ACEA) បានឱ្យដឹងថា ការចុះបញ្ជីរថយន្តថ្មីម៉ាក Tesla មានចំនួនសរុបប្រមាណ ៨ ៨៣៧ គ្រឿង នៅក្នុងខែកក្កដា ដោយធ្លាក់ចុះ ៤០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផ្ទុយទៅវិញ BYD បានចុះបញ្ជីរថយន្តថ្មី រហូតដល់ ១៣ ៥០៣ នៅខែកក្កដា ដោយកើនឡើងកប់ពពក ២២៥ ភាគរយ ធៀបនឹងឆ្នាំមុន។
ទិន្នន័យរបស់ ACEA បានបង្ហាញថា ការធ្លាក់ចុះរបស់ក្រុមហ៊ុន Tesla បានកើតឡើង ខណៈការលក់រថយន្តអគ្គិសនីសរុបទាំងអស់ បានកើនឡើងនៅអឺរ៉ុបក៏ដោយ។
គេមើលឃើញថា ក្រុមហ៊ុនរបស់លោក ម៉ាសក៍ បច្ចុប្បន្នកំពុងរងការប្រកួតប្រជែងយ៉ាងខ្លាំងនៅអឺរ៉ុប ចំពេលដែលក្រុមហ៊ុនក៏ខូចកេរ្តិ៍ឈ្មោះ ដោយសារតែទំនាក់ទំនងនយោបាយរបស់លោក ម៉ាសក៍ និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
មែនទែនទៅ Tesla បានប្រឈមមុខនឹងការលំបាកទូទាំងសកលក្នុងរយៈពេលថ្មីៗនេះ ដោយប្រាក់ចំណូលពីការលក់រថយន្តរបស់ក្រុមហ៊ុន បានធ្លាក់ចុះក្នុងត្រីមាសទី២នៃឆ្នាំនេះ ខណៈលោក ម៉ាសក៍ ឯណោះវិញ បានព្រមានថា ការលំបាកសម្រាប់ក្រុមហ៊ុនអាចនឹងបន្តប៉ុន្មានត្រីមាសទៅមុខទៀត៕
-
កីឡា១១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


