Connect with us

ជីវិតកម្សាន្ដ

វីជេ អាឡាស្កូ ប្រាប់គន្លឹះ ៩ ចំណុច ដើម្បីធ្វើឲ្យខ្លួនឯងមានឥទ្ធិពល និងអំណាច

បានផុស

នៅ

ពិធី​ករ​ស្រស់​សង្ហា និង​ជា​ទីប្រឹក្សា​ភិបាល​សហព័ន្ធ​កីឡា​រាំ​កម្ពុជា វីជេ អាឡាស្កូ បាន​ចែករំលែក​នូវ​បទ​ពិសោធ និង​គន្លឹះ ៩ ចំណុច ដើម្បី​ធ្វើ​ឲ្យ​ខ្លួនឯង​មាន​ឥទ្ធិពល និង​មានអំណាច ខណៈ​កន្លងមក​តារា​ប្រុស​រូប​នេះ តែង​បំផុស​នូវ​គំនិត​ល្អៗ ដល់​អ្នកគាំទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​ចំណុច​ទាំង ៩ ដែល​ត្រូវ​បាន វីជេ អាឡាស្កូ លើក​មក​និយាយ​ដើម្បី​ធ្វើ​ឲ្យ​ខ្លួនឯង​មាន​ឥទ្ធិពល និង​មាន​អំណាច​នោះ​រួមមាន ៖ ១.​សុខចិត្ត​ឲ្យ​សត្រូវ​របស់​អ្នក​មើលងាយ​មើលស្រាល​អ្នក តែ​ត្រូវ​ប្រយ័ត្ន​ប្រយែង​ពេល​អ្នកណាម្នាក់​សរសើរ​អ្នក។ ២.កុំ​សូវ​បង្ហាញ​ភាព​ឆ្លាត​វៃ និង​ភាព​ខ្លាំង​របស់​អ្នក​ពេក ធ្វើ​ដូចជា​អត់​ដឹង​អត់​ចេះ​អី​ទាំងអស់ តែ​អង្កេត និង​ធ្វើ​សកម្មភាព​យ៉ាង​ឈ្លាសវៃ។ ៣.និយាយ​តិច​តាម​ដែល​អាច​ធ្វើ​ទៅ​បាន និយាយ​តែ​ចាំបាច់​និយាយ​បាន​ហើយ រឿង​ខ្លះ​អ្នក​ត្រូវ​និយាយ តែ​មិន​គួរ​និយាយ​នោះ​ទេ។ ៤.យក​ឈ្នះ​តាមរយៈ​ការ​ធ្វើ​សកម្មភាព មិនមែន​ដោយ​ជម្លោះ​នោះ​ទេ។ ៥.​កុំ​ប្រាប់​អ្នកណា​ទាំងអស់​អំពី​អ្វី​ដែល​អ្នក​កំពុង​ធ្វើ អ្វី​ដែល​អ្នក​កំពុង​គិត។ ៦.ធ្វើ​អ្វី​ក៏ដោយ ត្រូវ​មាន​ផែនការ​ច្បាស់​លាស់ តាំងពី​ចាប់ផ្ដើម​ដល់​ទី​បញ្ចប់។ ៧.បើ​អ្នក​ចង់​ឲ្យ​អ្នកណាម្នាក់​គោរព​អ្នក​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​អ្នក​ត្រូវ​ធ្វើ​ឲ្យ​ពួកគេ​ពឹង​ផ្អែក​លើ​អ្នក។ ៨.កុំ​ទម្លាក់​តម្លៃ​ខ្លួនឯង​គ្រាន់​តែ​ចង់​បាន​ការ​រាប់អាន​ពី​អ្នកណាម្នាក់ ជាពិសេស​ទំនាក់ទំនង​ដែល​គ្មាន​គុណភាព។ ៩.កុំ​ផ្ដល់​ការ​ជឿជាក់​លើ​មិត្តភ័ក្ដិ​របស់​អ្នក​ពេក ជាពិសេស​មិន​ត្រូវ​បង្ហាញ​ចំណុច​ខ្សោយ ឬ អាថ៌កំបាំង​របស់​អ្នក​នោះ​ទេ ព្រោះ​មិត្តភ័ក្ដិ​របស់​អ្នក​មិនមែន​មាន​តែ​មិត្ត​ល្អ​តែ​ម្នាក់​នោះ​ទេ ព្រោះ​សត្រូវ​ងាយស្រួល​វាយប្រហារ​នោះ​ទេ តែ​មិត្ត​ក្លែងក្លាយ​ពិបាក​ទប់ទល់​ណាស់។

ពិធី​ករ និង​ជា​អតីត​ពលករ​នៅ​កូរ៉េ Vj. ALas koo កន្លង​មក​ក៏បាន​លើកឡើង​ពី​សារៈសំខាន់​សម្រាប់​ដាស់តឿន​ដល់​អ្នក​សិល្បៈ និង​ពិធី​ករ​-​ពិធី​ការិនី​ថា សុជីវធម៌​ជា​រឿង​ដ៏​សំខាន់​បំផុត​ដែល​ជា​គំរូ​ល្អ​ដល់​សង្គម និង​ក្មេងៗ ជំនាន់​ក្រោយ។ លើស​ពី​នេះ លោក​បាន​បំផុស​ផង​ដែរ​ដល់​សិល្បករ​រៀមច្បង​ក្នុង​ការ​ជួយ​ចែករំលែក​ចំណេះដឹង​សិល្បៈ​ដល់​ប្អូនៗ ក៏ដូចជា​យុវជន​ជំនាន់​ក្រោយ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម