Connect with us

ព័ត៌មានជាតិ

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

បានផុស

នៅ

នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ព្រះមន្ត្រីសង្ឃខេត្តសៀមរាបបានដឹកនាំក្រុមការងារចម្រុះ ណែនាំទៅលើបុគ្គលឈ្មោះ អេន ចរិយា ដើម្បីបញ្ឈប់នូវសកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា ប្រវត្តិសាស្ត្រ និងបេតិកភណ្ឌ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ ព្រះមន្ត្រីសង្ឃខេត្ត បានណែនាំដល់ឈ្មោះ អេន ចរិយា ឱ្យឈប់ប្រព្រឹត្តសកម្មភាពប្រតិបត្តិសាសនាដែលមិនត្រឹមត្រូវនៅតាមទីសាធារណៈ និងបង្ហោះក្នុងបណ្ដាញសង្គម។ ព្រមទាំងលុបចោលនូវរូបភាព និងវីដេអូសកម្មភាពខុសដែល ខ្លួនបានបង្ហោះកន្លងមក និងផ្ដល់ព័ត៌មានដល់មិត្តភ័ក្ត និងអ្នកដែលបានចែកចាយបន្តឱ្យលុបចោលដូចគ្នា។

បន្ថែមពីនេះ ត្រូវឈប់ធ្វើសកម្មភាពខុសនៅតាមប្រាសាទ និងសកម្មភាពតាំងខ្លួនជាអ្នកមានបុណ្យ (ព្រះនាងឥន្ទ្រទេវី ) ដែលឱ្យគេគោរពថ្វាយបង្គំខ្លួន។ ជាពិសេសឈប់ប្រើភាសារដែលគ្មានក្បួនខ្នាត និងទទួលស្គាល់ពីភាពត្រឹមត្រូវ ហើយត្រូវធ្វើវីដេអូសុំទោសជាសាធារណៈ និងគ្មានសកម្មភាពជាលើកទី៣ ឡើយ។

ការណែនាំខាងលើនេះ បុគ្គលឈ្មោះ អេន ចរិយាបានយល់ព្រមសន្យា និងគោរពអនុវត្តន៍តាមដោយគ្មានលក្ខខណ្ឌ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម