ព័ត៌មានអន្ដរជាតិ
វៀតណាមកែច្បាប់ដើម្បីឱ្យ Starlink ផ្តល់អ៊ិនធឺណិតតាមផ្កាយរណប
វៀតណាមគ្រោងនឹងដាក់ចេញនូវច្បាប់ថ្មីអនុញ្ញាតឱ្យក្រុមហ៊ុនសេវាកម្មអ៊ិនធឺណិត Starlink របស់លោក អេឡុន ម៉ាសក៍ ផ្តល់អ៊ិនធឺណិតតាមផ្កាយរណបដល់ប្រទេស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ប្រភពពីរដ្ឋាភិបាលម្នាក់បានអះអាងថា ការកែច្បាប់នេះនឹងត្រួសត្រាយផ្លូវឱ្យក្រុមហ៊ុន Starlink បើកប្រតិបត្តិការនៅវៀតណាម និងរៀបចំឡើងក្រោយការចរចាគ្នារវាងវៀតណាម និងក្រុមហ៊ុនបច្ចេកវិទ្យាអវកាស SpaceX ដែលជាក្រុមហ៊ុនមេរបស់ Starlink ។
ការណ៍នេះបង្ហាញពីការផ្លាស់ប្ដូរយុទ្ធសាស្រ្តភ្លាមៗរបស់វៀតណាម ដើម្បីបន្ធូរបន្ថយហានិភ័យនៃគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ ប្រភពដែលសុំនិយាយជាអនាមិក បានលើកឡើងថា វាបង្ហាញថា វៀតណាមមានឆន្ទៈក្នុងការចូលរួមក្នុងកិច្ចសហប្រតិបត្តិការការទូត ប្រសិនបើរដ្ឋបាល ត្រាំ ចង់បាននោះ។
គួរគូសបញ្ជាក់ថា ក្រុមហ៊ុន SpaceX បានប៉ុនប៉ងដាក់ប្រតិបត្តិការរបស់ Starlink ក្នុងប្រទេសវៀតណាមដែលទីផ្សារមានប្រជាជនជិត ១០០ លាននាក់។ យ៉ាងណាមិញ ការប៉ងនេះត្រូវជាប់គាំងចាប់តាំងពីចុងឆ្នាំ ២០២៣ បន្ទាប់ពីរដ្ឋាភិបាលកុម្មុយនិស្តវៀតណាមបដិសេធមិនទម្លាក់ចោលនូវការរឹតត្បឹតលើ «សេវាកម្មអ៊ិនធឺណិតផ្កាយរណបគ្រប់គ្រងដោយបរទេស» ដែលជាលក្ខខណ្ឌសម្រាប់លោក ម៉ាសក៍ ដែលបច្ចុប្បន្នក៏ជាអ្នកប្រឹក្សាយោបល់ឱ្យលោក ត្រាំ ដ៏សំខាន់ម្នាក់ផងដែរនោះ។

សេចក្តីព្រាងច្បាប់ ដែលគ្រោងអនុម័តដោយសភានៅថ្ងៃពុធនេះ អនុញ្ញាតឱ្យមានការគ្រប់គ្រងពីបរទេសពេញលេញលើប្រតិបត្តិការក្នុងប្រទេសវៀតណាម សម្រាប់ក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតដែលមានបណ្តាញផ្កាយរណបក្នុងគន្លងតារាវិថីកម្រិតទាប ជាមួយនឹងគម្រោងសាកល្បងរហូតដល់ចុងឆ្នាំ ២០៣០។
គេមើលឃើញថា ក្រុមហ៊ុន SpaceX បាននិងកំពុងពង្រីកបណ្តាញផ្គត់ផ្គង់របស់ខ្លួននៅវៀតណាម ខណៈរដ្ឋាភិបាលវៀតណាមបានអះអាងថា ក្រុមហ៊ុនចង់ដាក់ការវិនិយោគ ១,៥ ប៊ីលានដុល្លារក្នុងប្រទេសរបស់ខ្លួន។
ប្រភពលើកឡើងថា ប្រសិនបើក្រុមហ៊ុន និងបុគ្គលវៀតណាមជាច្រើនប្រើ Starlink នោះវាអាចជួយកាត់បន្ថយអតិរេកទំនិញ និងសេវាកម្មដែលវៀតណាមមានជាមួយសហរដ្ឋអាមេរិក។ កាលពីឆ្នាំមុន អតិរេកពាណិជ្ជកម្មរបស់វៀតណាមជាមួយអាមេរិក មានប្រមាណ ១២៣,៥ ប៊ីលានដុល្លារ ដែលធ្វើឱ្យវៀតណាមរងនូវហានិភ័យពន្ធរបស់លោក ត្រាំ ដែលសន្យាកាត់បន្ថយឱនភាពពាណិញ្ជកម្មរបស់ប្រទេស៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


