សេដ្ឋកិច្ច
ហាងឆេងមាស ហក់ឡើងទៅតម្លៃខ្ពស់សាជាថ្មី
ហាងឆេងមាសនៅក្នុងសប្ដាហ៍នេះ បានហក់ឡើងទៅតម្លៃខ្ពស់សាជាថ្មី ដោយជួញដូរក្នុងតម្លៃ ២៩៣៥ ដុល្លារក្នុងមួយអោននៅក្នុងទីផ្សារអន្តរជាតិ ឬស្មើនឹង ៣៥៣៦ ដុល្លារក្នុងមួយតម្លឹងនៅក្នុងប្រទេសកម្ពុជា។ នៅតាមបណ្ដាហាងនានានៅរាជធានីភ្នពេញលក់ចេញក្នុងតម្លៃ ៣៥៣ ដុល្លារ ក្នុងមួយជី នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះថា ដោយសារភាពមិនច្បាស់លាស់ក្នុងការផ្លាស់ប្ដូរថ្នាក់ដឹកនាំរដ្ឋាភិបាលសហរដ្ឋអាមេរិក និងការដាក់សម្ពាធពន្ធរបស់លោក ដូណាល់ ត្រាំ ទៅលើបណ្ដាប្រទេសមួយចំនួន បានធ្វើឱ្យតម្លៃមាសនៅតែមាននិន្នាកាកើនឡើង។
លោក ឡុង សំណាង យល់ឃើញថា៖ «ការកើនឡើងតម្លៃមាសគឺពាក់ព័ន្ធនឹងសង្គ្រាមពាណិជ្ជកម្ម ជាពិសេសគឺការដាក់ពន្ធរបស់លោក ដូណាល់ ត្រាំ ពេលដែលគាត់ដាក់ពន្ធ វាធ្វើឱ្យតម្លៃផលិតផលដែលនាំចូលឡើងថ្លៃ ធ្វើឱ្យរូបិយបណ្ណធ្លាក់ចុះ នាំឱ្យមានអតិផរណា ពេលហ្នឹងលុយដុល្លារចុះថោក ដែលរុញច្រានឱ្យតម្លៃមាសកើនឡើង»។
លោក ឡុង សំណាងអះអាងថា ប្រសិនបើសហរដ្ឋអាមេរិក មិនទាន់មានលំនឹងសេដ្ឋកិច្ចក្នុងការដឹកនាំពិភពលោក ឬពាណិជ្ជកម្មរវាងប្រទេស នឹងប្រទេស តម្លៃហាងឆេងមាសអាចនឹងកើនឡើងដល់ជាង ៤០០០ ដុល្លារ ក្នុងមួយតម្លឹង។

អាជីវករលក់មាសនៅផ្សារធំថ្មី ប្រាប់ថា ហាងឆេងមាសហក់ឡើងខ្ពស់ សកម្មភាពទិញ-លក់ស្ងប់ស្ងាត់ ដោយសារទំនុកចិត្តអតិថិជន។ យោងតាមអាជីវករ ការកើនឡើងឆាប់រហ័សនេះ ពាក់ព័ន្ធនឹងទីផ្សារអន្តរជាតិ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


