ព័ត៌មានអន្ដរជាតិ
មិនបង្អង់យូរ ក្រោយប៉ះទង្គិចនឹងចិនភ្លាម រដ្ឋមន្ត្រីការពារជាតិជប៉ុនទៅហ្វីលីពីន
ប្រទេសជប៉ុននិងហ្វីលីពីនបានព្រមព្រៀងគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការយោធា ចំពេលមានការព្រួយបារម្ភទៅវិញទៅមកលើការអះអាងកាន់តែខ្លាំងឡើងរបស់មហាយក្សចិននៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៥ខែកុម្ភៈនេះ។

ក្នុងជំនួបរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Gen Nakatani និងរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន Gilberto Teodoro Jr កាលពីថ្ងៃចន្ទថា ពួកគេបានយល់ព្រមបង្កើតការសន្ទនាជាយុទ្ធសាស្ត្ររវាងយោធានៃប្រទេសទាំងពីរ និងស្ដង់ដារកម្រិតខ្ពស់ចំពោះឧបករណ៍ការពារជាតិ និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ដើម្បីកត់សម្គាល់ការបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសហ្វីលីពីន លោក Nakatani បាននិយាយថា លោក និងសមភាគី លោក Teodoro បានព្រមព្រៀងគ្នាលើតម្រូវការក្នុងការបង្កើនកិច្ចសហប្រតិបត្តិការដើម្បី «រក្សាសន្តិភាព និងស្ថិរភាព» នៅក្នុងតំបន់។
ជាមួយគ្នានោះដែរ លោក Teodoro បាននិយាយថា ប្រទេសទាំងពីរបានចែករំលែកនូវបុព្វហេតុរួមនៃការប្រឆាំងនឹង «ការប៉ុនប៉ងឯកតោភាគីដោយប្រទេសចិន និងប្រទេសដទៃទៀតដើម្បីផ្លាស់ប្តូរសណ្តាប់ធ្នាប់អន្តរជាតិ និងការបំភ្លៃការពិត»។

គួរបញ្ជាក់ថា ប្រទេសជប៉ុន និងហ្វីលីពីន ដែលមានសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកជាមួយសហរដ្ឋអាមេរិក ស្ថិតក្នុងចំណោមអ្នកដែលរិះគន់ខ្លាំងបំផុតចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងក្នុងការគ្រប់គ្រងលើសមុទ្រចិនខាងត្បូង ដែលត្រូវបានគេប៉ាន់ស្មានថា នឹងដឹកជញ្ជូនទំនិញទូទាំងពិភពលោកប្រហែលមួយភាគបី។
ប្រទេសចិនបានដាក់ការទាមទារច្រើនជាង៩០ភាគរយនៃផ្លូវទឹក ដែលហ្វីលីពីន វៀតណាម តៃវ៉ាន់ ម៉ាឡេស៊ី និងព្រុយណេ សុទ្ធតែមានការប្រជែងលើការទាមទារដែនទឹកនេះដូចគ្នា។
សេចក្តីសម្រេចឆ្នាំ២០១៦ ដោយតុលាការអន្តរជាតិនៅទីក្រុងឡាអេ បានរកឃើញថា ទីក្រុងប៉េកាំងមិនមានហេតុផលផ្លូវច្បាប់សម្រាប់ការទាមទាររបស់ខ្លួន និងបានបំពានច្បាប់អន្តរជាតិធ្វើឱ្យប៉ះពាល់ដល់បរិស្ថានធម្មជាតិ និងជ្រៀតជ្រែកដល់ការនេសាទ និងការរុករកប្រេងរបស់ហ្វីលីពីន។ ប៉ុន្តែ ទីក្រុងប៉េកាំងមិនបានទទួលយកការសម្រេចនេះនោះទេ។
ចាប់តាំងពីពេលនោះមកប្រទេសចិននិងប្រទេសហ្វីលីពីនតែងតែមានការប៉ះទង្គិចគ្នាជារឿយៗ ដោយកាលពីសប្តាហ៍មុន ការិយាល័យប្រធានាធិបតីហ្វីលីពីន បានចោទប្រកាន់កងទ័ពជើងទឹកចិនថា បានបង្កគ្រោះថ្នាក់ដល់អាយុជីវិត បន្ទាប់ពីមានឧទ្ធម្ភាគចក្រចិនក្នុងចម្ងាយហោះប្រហែល៣ម៉ែត្រ ពីយន្តហោះស៊ើបការណ៍ដែលដឹកអ្នកកាសែតហ្វីលីពីននៅលើតំបន់ជម្លោះ Scarborough Shoal។ ចំណែកយោធារបស់ប្រទេសចិនបានចោទប្រកាន់ទីក្រុងម៉ានីលពីបទរំលោភបំពានដោយខុសច្បាប់ចូលទៅក្នុងដែនអាកាសចិន៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


