សេដ្ឋកិច្ច
តំបន់សេដ្ឋកិច្ចពិសេសមួយទៀត គ្រោងបង្កើតនៅខេត្តព្រះសីហនុ
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៥បានជួបជាមួយវិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group ដឹកនាំដោយអ្នកឧកញ៉ា លី សេងឃាង ប្រធានក្រុមប្រឹក្សាភិបាល និងលោកឧកញ៉ា ណាង សុធី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបនេះ ត្រូវបានរៀបចំឡើងដើម្បីធ្វើបទបង្ហាញអំពីគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់សម្ព័ន្ធក្រុមហ៊ុន East Group ដែលមានទីតាំងស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមរយៈជំនួបពិភាក្សាការងារនេះដែរ អ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល បានគោរពស្នើសុំការចង្អុលបង្ហាញពីលោកឧត្តមឧបនាយករដ្ឋមន្ត្រី សំដៅធ្វើឱ្យគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនេះ អាចប្រព្រឹត្តទៅបានដោយរលូន ពិសេស មានអនុលោមភាពតាមច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធគ្រប់ប្រការ។

យោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គិតត្រឹមដំណាច់ឆ្នាំ ២០២៤ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសដែលមានរោងចក្រដំណើរការមានចំនួន ៣០ ស្ថិតនៅក្នុង ១២ រាជធានី-ខេត្ត កើនឡើង ៤ តំបន់ ស្មើនឹង ១៥,៣៨ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣។
តំបន់សេដ្ឋកិច្ចទាំងនោះរួមមាន ខេត្តស្វាយរៀង កំពុងដំណើរការចំនួន ៩ ខេត្តព្រះសីហនុកំពុងដំណើរការចំនួន ៥ ខេត្តកណ្ដាល កំពុងដំណើរការចំនួន ៣ ខេត្តកោះកុងកំពុងដំណើរការចំនួន ៣ ខេត្តបន្ទាយមានជ័យ កំពុងដំណើរការចំនួន ៣ កំពង់ចាម ១ កំពង់ឆ្នាំង ១ កំពត ១ ក្រចេះ ១ ពោធិ៍សាត់ ១ រាជធានីភ្នំពេញ ១៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៣ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


