Connect with us

ព័ត៌មានជាតិ

និស្សិតកម្ពុជា ត្រូវត្រៀមអ្វីខ្លះដើម្បីទទួលបានអាហារូបករណ៍សិក្សានៅចិន ឆ្នាំសិក្សា ២០២៥-២០២៦?

បានផុស

នៅ

នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ តើនិស្សិតត្រូវត្រៀមលក្ខណៈ និងគុណសម្បត្តិបែបណាខ្លះក្នុងការប្រឡងយកអាហារូបករណ៍មួយនេះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះអាហារូបករណ៍នេះ ចំនួន ១០កន្លែង សម្រាប់ការផ្តល់ជូនដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ តាមកម្មវិធី អន្តរជាតិ (International Program) រយៈពេល ០៤ឆ្នាំ ដោយចាប់ផ្តើមពីខែសីហា ឆ្នាំ២០២៥ នេះតទៅ នៅ សាធារណរដ្ឋប្រជាមានិតចិន។ ភាគីមិត្តរ៉ាប់រងថ្លៃសិក្សា ការស្នាក់នៅ ប្រាក់អាហារូបករណ៍ប្រចាំខែ រីឯសំបុត យន្តហោះទៅ-មក ជាបន្ទុករបស់សាមីជន។

ចំណែក លក្ខខណ្ឌនៃការចុះឈ្មោះវិញ បេក្ខជនទាំងពីរភេទត្រូវមានសញ្ញាតិខ្មែរ, មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលមាននិទ្ទេស A, B, ឬ C, មានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ និងមានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា។ រីឯ វិញ្ញាសាដែលត្រូវប្រឡងមាន គណិតវិទ្យា និងភាសាអង់គ្លេស ក្នុងមួយមុខប្រឡងរយៈពេល ១ម៉ោង ៣០នាទី។ ការប្រឡងនឹងធ្វើនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ចំពោះមណ្ឌលត្រូវប្រឡងក្រសួងនឹងជម្រាបនៅពេលក្រោយ។

យ៉ាងណា អាហារូបករណ៍នេះ នឹងបើកទទួលពាក្យពីថ្ងៃផ្សាយដំណឹងដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ ចំពោះព័ត៌មានទាក់ទងនឹងព័ត៌មានពីការដាក់ពាក្យ និងរៀបចំឯកសារនានា សូមមើលតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំខាងក្រោមនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម១០ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម