Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​​ច្រាន​ចោល​ផែនការ​កសាង​​តំបន់​ហ្គាហ្សា​ដឹកនាំ​ដោយ​អេហ្ស៊ីប ព្រោះ​ខុស​ពីគំនិតត្រាំចង់បាន​​​

បានផុស

នៅ

ក្រសួងការបរទេសអាមេរិក ​បាន​ចេញសេចក្តីថ្លែងការណ៍​មួយ​កាល​​ថ្ងៃព្រហស្បតិ៍ថា ផែនការ​​កសាង​តំបន់​ហ្គាហ្សា​ឡើង​ដឹកនាំដោយអេហ្ស៊ីប​នោះ​មិនបានបំពេញតាមការរំពឹងទុករបស់ប្រធានាធិបតី Donald Trump ដែលបានស្នើឲ្យមានការភៀសខ្លួនប្រជាជន ប៉ាឡេស្ទីនយ៉ាងច្រើនចេញពីទឹកដីទៅកន្លែងផ្សេងនិងឲ្យខ្លួនរៀបចំដែនដីនេះឡើងវិញ។ នេះបើ​យោង​តាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៧ខែមីនានេះ។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បានប្រាប់អ្នកយកព័ត៌មានថា កិច្ចព្រមព្រៀងដែលបានស្នើ«មិនបំពេញតាមតម្រូវការ លក្ខណៈនៃអ្វីដែលលោកប្រធានាធិបតី Trump កំពុងស្នើសុំ»។ លោកស្រី​បាន​និយាយ​ថា​៖ «​វា​មិន​បាន​បំពេញ​តាម​ការ​រំពឹង​ទុក​ទេ»​។

លោកស្រីបាននិយាយភ្លាមៗបន្ទាប់ពីមេដឹកនាំអារ៉ាប់បានស្វែងរកការគាំទ្រសម្រាប់ផែនការជំនួសដែលនឹងផ្តល់ហិរញ្ញប្បទានដល់ការកសាងតំបន់ហ្គាហ្សាឡើងវិញតាមរយៈមូលនិធិទុកចិត្ត តែទោះយ៉ាងណាផែនការទាំងនោះនៅតែមិនស្របតាមការចង់បានរបស់អាមេរិក។

គួររម្លឹកថា លោក Trump បានដាក់សំណើសុំកាន់កាប់តំបន់ ហ្គាហ្សា និងផ្លាស់ទីលំនៅប្រជាជនរបស់ខ្លួន ដែលជាគំនិតមួយដែលទាក់ទាញការថ្កោលទោសយ៉ាងទូលំទូលាយនៅជុំវិញពិភពលោក។ លើសពីនេះក្រុម ហាម៉ាស និយាយថា ការគំរាមកំហែងរបស់លោក Trump លើកទឹកចិត្តលោក Netanyahu ឱ្យគេចចេញពីកិច្ចព្រមព្រៀងបទឈប់បាញ់ហ្គាហ្សា៕

(រូបភាព៖ EPA)
(រូបភាព៖ CBS)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម