ជីវិតកម្សាន្ដ
ជីវិត Won Bin ពីតារាធម្មតា ក្លាយជាតួកូរ៉េល្បីល្បាញ រហូតសុខៗក៏បាត់មុខពីសិល្បៈ
Won Bin ជាឈ្មោះដែលមនុស្សជាច្រើនស្គាល់ថា ជាតារាប្រុសម្នាក់ជាទីពេញចិត្តរបស់មនុស្សស្រីទូទាំងអាស៊ីជាមួយនឹងទម្រង់មុខដ៏សង្ហា បូករួមទាំងជំនាញសម្ដែងដ៏គួរឲ្យចាប់អារម្មណ៍ ធ្វើឲ្យគាត់ត្រូវគេហៅថាសម្បត្តិជាតិ។ ប៉ុន្តែនៅពីក្រោយភាពល្បីល្បាញ និងការបាត់ខ្លួនពីឧស្សាហកម្មកម្សាន្ត មានរឿងជាច្រើនទៀតអំពីបុរសម្នាក់នេះ ដែលអ្នកប្រហែលជាមិនដឹង។
ថ្ងៃនេះយើងខ្ញុំនឹងនាំប្រិយមិត្តអ្នកអានទៅស្គាល់ Won Bin ឲ្យកាន់តែច្បាស់ តាមរយៈជីវប្រវត្តិ និងរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍របស់លោក ពីតារាម៉ូដែលធម្មតាមួយរូប ក្លាយជាកំពូលតារាសម្តែងក្នុងឧស្សាហកម្មកម្សាន្តកូរ៉េខាងត្បូង។
Won Bin មានឈ្មោះពិត Kim Do Jin កើតនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ១៩៧៧ នៅ Jeongseon ខេត្ត Gangwon ទីជនបទដ៏ស្ងប់ស្ងាត់នៃប្រទេសកូរ៉េខាងត្បូង គិតមកដល់សព្វថ្ងៃនេះគាត់មានអាយុ ៤៨ ឆ្នាំ គាត់បានបញ្ចប់ការសិក្សាពីនាយកដ្ឋានភាពយន្ត នៃសាកលវិទ្យាល័យ Yongin។

ចំណុចរបត់នៃជីវិតរបស់ Won Bin បានចាប់ផ្តើមនៅឆ្នាំ ១៩៩៧ នៅពេលដែលគាត់បានសម្រេចចិត្តធ្វើសវនកម្មសម្រាប់ក្រុមហ៊ុនរចនាសម្លៀកបំពាក់មួយ។ ជាមួយនឹងរូបរាងដ៏ទាក់ទាញ និងលេចធ្លោបានធ្វើឲ្យ Won Bin ជ្រើសរើសជាគំរូ ហើយនោះគឺជាទ្វារដំបូងដែលបានបើកស្វាគមន៍គាត់ចូលទៅក្នុងឧស្សាហកម្មកម្សាន្ត។
ក្រោយមក លោកបានបង្ហាញខ្លួនជាលើកដំបូងក្នុងកម្មវិធីចម្រុះ Our Story នៅលើកញ្ចក់ទូរទស្សន៍ KBS និងបានចាប់ផ្តើមសម្តែងក្នុងរឿងភាគជាច្រើនដូចជា «Propose”, “Ready, Go”, “Kwangki”, “Tough Guy’s Love”, “Guns និង “Friends» ។
ការងារដែលធ្វើឲ្យតារាប្រុសវ័យ៤៨ឆ្នាំ ល្បីល្បាញខ្លាំងគឺរឿង «Autumn in My Heart» ក្នុងតួនាទីជា Han Tae-seok កូនប្រុសម្ចាស់សណ្ឋាគារដ៏មានទ្រព្យសម្បត្តិម្នាក់សុខចិត្តកែប្រែខ្លួនដើម្បីមនុស្សដែលខ្លួនស្រលាញ់។ តួនាទីនេះបានធ្វើឲ្យគាត់ទទួលបានពានរង្វាន់តារាសម្តែងល្អបំផុតនៅ KBS Awards និងពានរង្វាន់តារាសម្តែងថ្មីល្អបំផុតនៅ Baek-Sang Award ក្នុងឆ្នាំដដែល។
ក្នុងឆ្នាំ ២០០៤ Won Bin បានសម្តែងក្នុងខ្សែភាពយន្ត Taegukgi ចុងបញ្ចប់នៃសង្គ្រាម វាជាខ្សែភាពយន្តដែលផលិតឡើងដើម្បីរំលឹកខួបលើកទី ៥០ នៃសង្គ្រាមកូរ៉េ ជាមួយនឹងថវិកាផលិតខ្ពស់បំផុតនៅក្នុងប្រទេសកូរ៉េគឺ ១២.៨ លានដុល្លារអាមេរិក។ ភាពយន្តនេះទទួលបានជោគជ័យយ៉ាងធំធេង ហើយបានក្លាយជាភាពយន្តកូរ៉េខាងត្បូងដែលរកចំណូលបានខ្ពស់បំផុតនាពេលនោះ។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីខ្សែភាពយន្តឆ្នាំ ២០១០ «The Man from Nowhere» Won Bin មិនបានចូលរួមក្នុងគម្រោងសម្តែងទៀតទេ។ នេះបានចោទជាចម្ងល់ក្នុងវិស័យសិល្បៈថា តើលោកនៅតែជាតារាសម្ដែងឬអត់?
នៅក្នុងជីវិតផ្ទាល់ខ្លួនតារាប្រុសបានរៀបការជាមួយតារាសម្តែង Lee Na-young ក្នុងឆ្នាំ ២០១៥ ហើយពួកគេមានកូនប្រុសតែមួយគត់មកដល់ពេលនេះ។ បើទោះបីជាបាត់មុខពីការសម្តែងយូរមកហើយក្តី។ ប៉ុន្តែលោកនៅតែត្រូវបានគេចងចាំថាជាតារាដែលមានសមត្ថភាព និងជាទីពេញចិត្តរបស់អ្នកគាំទ្រទូទាំងអាស៊ី។
ហេតុអ្វី Won Bin សម្រេចចិត្តឈប់ពីវិស័យសិល្បៈ? សំណួរនេះនៅតែជាអាថ៌កំបាំងដែលគ្មាននរណាម្នាក់អាចផ្តល់ចម្លើយច្បាស់លាស់បានឡើយ។ មានពាក្យចចាមអារ៉ាម និងការរំពឹងទុកជាច្រើន។ អ្នកខ្លះថា Won Bin ប្រហែលជាចង់រស់នៅក្នុងជីវិតឯកជនឲ្យបានពេញលេញ។ អ្នកខ្លះនិយាយថា គាត់ប្រហែលជាកំពុងស្វែងរកតួនាទីដ៏លំបាក និងខុសគ្នា ឬប្រហែលជាមានហេតុផលផ្សេងទៀតដែលយើងមិនដឹង។
ប៉ុន្តែទោះជាមូលហេតុពិតយ៉ាងណាក៏ដោយ រឿងមួយដែលមិនអាចប្រកែកបានគឺ ការចង់បានដែលអ្នកគាំទ្រទូទាំងពិភពលោកមានចំពោះ Won Bin ទោះបីជារាប់ទសវត្សរ៍បានកន្លងផុតទៅ ប៉ុន្តែឈ្មោះរបស់លោកនៅតែត្រូវបានគេនិយាយគ្រប់ពេល អ្នកគាំទ្រនៅតែរង់ចាំ ហើយសង្ឃឹមថាថ្ងៃណាមួយតួប្រុសរូបនេះ នឹងបង្ហាញមុខនៅលើអេក្រង់ម្តងទៀត ដើម្បីនាំមកនូវភាពរីករាយ និងចំណាប់អារម្មណ៍ដល់ទស្សនិកជនជាថ្មីម្តងទៀត។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះស្របពេលដែលព័ត៌មានដ៏រសើបរបស់ Kim Sae Ron ក៏ស្រាប់តែលេចពាក្យចចាមអារ៉ាមថា Won Bin ធ្លាប់បានស្នើសុំជួយសងបំណុល ៧០០ លានវ៉ុន (ប្រហែល ៤៨,0០០០ដុល្លារ) ជំនួសនាង បន្ទាប់ពីដឹងថានាងមានបញ្ហាហិរញ្ញវត្ថុ។
តាមពិតទៅ Won Bin និង Kim Sae Ron ធ្លាប់បានធ្វើការជាមួយគ្នានៅក្នុងខ្សែភាពយន្តឆ្នាំ ២០១០ក្រោមចំណងជើងថា «The Man from Nowhere» នៅពេលដែលតារាស្រីនៅតែជាកុមារីម្នាក់នូវឡើយ។ យ៉ាងណា បន្ទាប់ពីការស្លាប់របស់ Kim Sae Ron តារាប្រុសបានចូលរួមពិធីបុណ្យសពដើម្បីគោរពនិងសម្ដែងក្ដីឈឺចាប់ខ្លាំងបំផុតក្នុងជីវិត។ ដូច្នេះហើយ បើជាលោកបាត់មុខពីពិភពសិល្បៈយ៉ាងណាក្ដីប៉ុន្តែកេរ្តីឈ្មោះរបស់តារាប្រុសនៅតែក្រអូបសាយដោយសារតែទឹកចិត្តដ៏ស្មោះសរនិងអាជីពការងារដែលបានបន្សល់ទុក នៅក្នុងការចងចាំនៃឧស្សាហកម្មកម្សាន្តកូរ៉េជារៀងរហូត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វិទ្យាស្ថាន Garo Sero បង្ហាញចំណូលចិត្តពិសេសរបស់ Kim Soo Hyun ចំពោះស្រីៗអាយុក្មេងជាង

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
សេចក្ដីជូនដំណឹង១០ ម៉ោង ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ