ជីវិតកម្សាន្ដ
វិទ្យាស្ថាន Garo Sero បង្ហាញចំណូលចិត្តពិសេសរបស់ Kim Soo Hyun ចំពោះស្រីៗអាយុក្មេងជាង
នៅរសៀល ថ្ងៃទី ១២ ខែមីនា វិទ្យាស្ថាន Garo Sero ក្រុមមេធាវី និងជាអតីតអ្នកយកព័ត៌មានដែលមានឯកទេសក្នុងការរាយការណ៍អំពី អាថ៌កំបាំងតារាក្នុងពិភពសិល្បៈ បានបន្តការផ្សាយបន្តផ្ទាល់ដើម្បីលាតត្រដាងជីវិតរបស់តារាសម្ដែងប្រុសលោក Kim Soo Hyun ។
នៅក្នុងការវិវឌ្ឍន៍ចុងក្រោយនេះ វិទ្យាស្ថាន Garo Sero បាននិយាយថា Kim Soo Hyun មានចំណង់ចំណូលចិត្តពិសេសក្នុងការផ្តល់ឈ្មោះហៅក្រៅដល់មិត្តស្រីរបស់គាត់។ តារាសម្តែងហៅខ្លួនឯងថា YouTuber Kim Paris ចំណែកឯ Kim Sae Ron ត្រូវគេហៅថា Sero Naero ហើយគួរឲ្យភ្ញាក់ផ្អើលនោះគឺថាសូម្បីតែឈ្មោះ Kim Ji Won ក៏លេចឡើងក្នុងបញ្ជីនេះ ជាមួយនឹងរហស្សនាមថា Kim Support ដែរ។

គួរកត់សម្គាល់ថា នៅក្នុងការបង្ហោះនៅលើទំព័រផ្ទាល់ខ្លួនរបស់ Kim Sae Ron ក្នុងឆ្នាំ ២០១៦ និងនៅក្នុងសំបុត្រសរសេរដៃដ៏ផ្អែមល្ហែម Kim Soo Hyun បានសរសេរទៅកាន់តារាស្រីកាលពីឆ្នាំ ២០១៨ ក្នុងពេលនៅក្នុងជួរយោធា។ អ្នកទាំងពីរក៏បានរៀបរាប់ពីឈ្មោះហៅក្រៅដ៏គួរឲ្យស្រលាញ់ ដែលតារាប្រុសរូបនេះបានផ្តល់ទៅឲ្យពាក់កណ្តាលរបស់គាត់ផងដែរ។ ចំណែក Kim Ji Won វិញ បើតាមការពន្យល់របស់អ្នកលេងអ៊ីនធឺណែត ជាភាសាកូរ៉េ ឈ្មោះតារានេះមានន័យថាគាំទ្រ ដូច្នេះហើយ Kim Soo Hyun លេងពាក្យចចាមអារ៉ាម និងហៅគូស្នេហ៍របស់គាត់ថា Kim Support។
នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ការពិតដែលថា Kim Ji Won ក៏ត្រូវបានគេដាក់ឈ្មោះហៅក្រៅដោយ Kim Soo Hyun ដូច Kim Sae Ron ហើយថា នាងត្រូវបានវិទ្យាស្ថាន Garo Sero ហៅចេញក្នុងអំឡុងពេលផ្សាយផ្ទាល់បានបង្កឲ្យមានការភ្ញាក់ផ្អើល។ មនុស្សជាច្រើនសង្ស័យថា Kim Ji Won មានទំនាក់ទំនងស្នេហាជាមួយ Kim Soo Hyun ដែលជាហេតុធ្វើឲ្យមានការលើកឡើងជាសាធារណៈ។ បន្ទាប់ពីបានសម្តែងរួមគ្នាក្នុងរឿង «Queen of Tears» អ្នកទាំងពីរត្រូវគេសង្ស័យថាមានទំនាក់ទំនងស្នេហា និងតែងតែបញ្ចេញតម្រុយជាច្រើន បង្ហាញថាពួកគេជាគូស្នេហ៍ ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់មានការឆ្លើយតបណាមួយឡើយ។
ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនក៏គិតថា វិទ្យាស្ថាន Garo Sero កំពុងទាញអ្នកដែលមិនពាក់ព័ន្ធចូលទៅក្នុងរឿងរបស់ Kim Soo Hyun ដើម្បីបង្កើនអារម្មណ៍នៃការចាក់ផ្សាយរបស់ខ្លួន ដើម្បីទាក់ទាញការទស្សនា។ បច្ចុប្បន្ននេះ អ្នកគាំទ្រកំពុងរង់ចាំ Kim Jin Won និយាយអំពីការសង្ស័យថាមានទំនាក់ទំនងស្នេហាជាមួយ Kim Soo Hyun ដូចដែលបានឡើកឡើងឬយ៉ាងណា?


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តាមពិតទៅ Kim Sae Ron ត្រូវផលិតកម្មចាស់មើលងាយ ទើបនាងជួបរឿងដល់ស្លាប់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា