ព័ត៌មានជាតិ
យុវជនសង្គមស៊ីវិល ប្រកាសចូលរួមយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដែលដឹកនាំដោយក្រសួងព័ត៌មាន
ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃបណ្តុំអង្គការសង្គមស៊ីវិល បានប្រកាសគាំទ្រ និងចូលរួមជាមួយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» របស់ក្រសួងព័ត៌មាន ដឹកនាំដោយលោករដ្ឋមន្រ្តី នេត្រ ភក្ត្រា។

លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្រកាសឱ្យសមាជិករបស់ខ្លួនទាំងអស់គ្រប់លំដាប់ថ្នាក់ ចូលរួមធ្វើសកម្មភាពគាំទ្រចំពោះយុទ្ធនាការរបស់ក្រសួងព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ ពិសេសធ្វើយ៉ាងណារួមគ្នាកម្ចាត់ព័ត៌មានក្លែងក្លាយរបស់ក្រុមជ្រុលនិយមឱ្យអស់ចេញពីកម្ពុជា។

គោលបំណងនៃយុទ្ធនាការនេះ គឺលុបបំបាត់ព័ត៌មានក្លែងក្លាយជ្រុលនិយម ដេីម្បីរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍ។ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ក្នុងនាមជាអ្នកសារព័ត៌មាន គឺត្រូវផ្សព្វផ្សាយនូវព័ត៌មានមានផលប្រយោជន៍ដល់សង្គមជាតិ និងចូលរួមទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ។ រដ្ឋមន្ត្រី ក៏បានអំពាវនាវដល់មហាជនធ្វើយ៉ាងណារួមគ្នាទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ ប្រឌិត ដែលបង្កើតឡើងដោយក្រុមប្រឆាំងជ្រុលនិយម ក្នុងចេតនាញុះញង់ ភាពទុច្ចរិត ធ្វើឱ្យប្រទេសជាតិបែកបាក់ បង្កើតបដិវត្តពណ៌ និងអស្ថិរភាពនៅក្នុងសង្គម ជាដើម។

ជាកាចូលរួមជាមួយក្រសួងព័ត៌មាន លោក ហេង សំណាង មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល បានអំពាវនាវសមាជិក សមាជិកា និងសាធារណៈជន ឱ្យស្វែងរកព័ត៌មានពិត ដោយមានប្រភពព័ត៌មានដែត្រឹមត្រូវច្បាស់លាស់ ចេញពីស្ថាប័នផ្លូវការ និងធ្វើការវិនិច្ឆ័យ និងកំណត់ប្រភពនោះឱ្យបានច្បាស់លាស់ជាមុនសិន។
ក្នុងន័យនេះ លោក ហេង សំណាង បានលើកឡើងថា បើយើងចង់បានព័ត៌មានពិតពីក្រសួងព័ត៌មាន យើងត្រូវចូលទៅស្វែងរកនៅគេហទំព័ររបស់ក្រសួង ឬតាមរយៈផេកផ្លូវការរបស់ក្រសួង ដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកតែងតែខិតខំប្រឹងប្រែង និងផ្តល់ព័ត៌មានពិតជូនដល់សាធារណៈជន និងផ្សព្វផ្សាយលើកកម្ពស់ មុខមាត់ប្រទេសកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


