Connect with us

កីឡា

លែង​ឲ្យ​ពិបាក​ទៀត! ព្រះ​ខ័ន​រាជ​ស្វាយរៀប​ចំវិធី​សាស្ត្រ​ចូល​ទស្សនា​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​យ៉ាង​ល្អ

បានផុស

នៅ

ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង បាន​រៀបចំ​យន្តការ​​ថ្មី​ដើម្បី​បង្ក​ភាពងាយ​ស្រួល​សម្រាប់​អ្នក​គាំទ្រ​ចូល​ទស្សនា​ការ​ប្រកួត​ជា​មួយ Madura United នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ទី១ ពាន​រង្វាន់ AFC Challenge League នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​មេសា​ ឆ្នាំ​២០២៥​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ប្រកាស​ពី​ក្លិប​​នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​មេសា​នេះ​​ថា ៖«យើងបាន​រៀបចំការ​ឆែក​សំបុត្រ និង​ស្កែន​ជា២៤ជួរ និង​បើកច្រកចូល​ពហុកីឡដ្ឋាន​២៣ច្រក មិន​តម្រូវអោយប្តូរសំបុត្រទៀតទេ បង្ហាញQRស្តេនចូលតែម្តង សម្រាប់E-Ticketពេលចាប់ឆ្នោតក្រុមការងារព្រីនឈ្មោះនិងលេខទំនាក់ទំនងរបស់លោកអ្នកដាក់ចូលធុងឆ្នោតរួចរាល់»។

ការ​រៀបចំវិធី​សាស្ត្រ​ថ្មី​នេះ​ឡើង បន្ទាប់​ពី​ការ​ប្រកួត​កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០២៥ កន្លង​ទៅ​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ អ្នក​គាំទ្រ​ជា​ច្រើន​បាន​ជួប​ការ​លំបាក​ក្នុង​ការ​ឈរ​តម្រង់​ជួរ និង​ចំណាយ​ពេល​វេលា​យូរ​សម្រាប់​ការ​ពិនិត្យ​សំបុត្រ​​ឲ្យ​ចូល​ទស្សនា ដោយសារ​សំបុត្រ​ដែល​ទិញ​ផ្ទាល់​ដៃ និង​សំបុត្រ E-Ticket ទិញ​តាម App គឺ​មាន​ការ​ត្រួត​ពិនិត្យ​ផ្សេង​គ្នា។

នៅ​ពេល​ដែល​ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ៦-២ លើ​ក្រុម​ភ្ញៀវ Shan United ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០២៥ មាន​អ្នកគាំទ្របាន​ទៅ​ទស្សនា​ផ្ទាល់​រហូត​ដល់​ជាង​​១៥​ពាន់​នាក់ បើ​ទោះ​បី​ជា​កន្លែង​ប្រកួត​ឆ្ងាយ​ពី​រាជ​ធានី​ភ្នំពេញ។

សូម​បញ្ជាក់​ថា ការ​ប្រកួត​ជើង​ទី​១ វេលា​ម៉ោង​៧​យប់ ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែមេសា ឆ្នាំ​២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ហើយ​ជើង​ទី២ នៅ​ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​ដដែល៕

អត្ថបទ៖ វីរបុត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១១ នាទីutes មុន

ADB ៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៦,១% ក្នុង​​ឆ្នាំនេះ ​ ប៉ុន្តែកំណើននេះប្រឈមនឹងហានិភ័យពន្ធគយអាមេរិក

ព័ត៌មានជាតិ១៥ នាទីutes មុន

កម្ពុជា-វៀតណាម ពេញចិត្តចំពោះកិច្ចសហការលើការទប់ស្កាត់បទល្មើសតាមព្រំដែន

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ាលុបចោលការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ក្រោយរងគ្រោះរញ្ជួយដី

ស្ពានជ្រោយចង្វារ
សន្តិសុខសង្គម១៨ នាទីutes មុន

ក្រោមស្ពានជ្រោយចង្វារ ក្លាយជាចំណតរថយន្ដ​ដឹកទំនិញ និងជម្រកជនអនាថា

ព័ត៌មានជាតិ២០ នាទីutes មុន

ស្នងការនគរបាលខេត្តសៀមរាប ត្រៀមកម្លាំងជាង ៣ពាន់នាក់ រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្ត

ព័ត៌មានជាតិ២៤ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍២១ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់​យល់​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ទាល់​តែ​អាមេរិក​ឈប់​ធ្វើ​រឿង​មួយ​នេះ​សិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្លាប់មនុស្ស៦៦នាក់ និងរបួសជាង១៦០នាក់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី នៅប្រទេស ដូមីនីក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ចាប់បានជនជាតិចិន ២នាក់ ដែលប្រយុទ្ធឲ្យរុស្ស៊ី នៅ Donetsk

Sokha Hotels

ព័ត៌មានពេញនិយម