កីឡា
លោក ឃឹម សុជាតិ និយាយពីវិន័យ និងការគ្រប់គ្រងក្លឹបគុនខ្មែរដូនតា
លោក ឃឹម សុជាតិ ថាចំពោះវិន័យក្នុងការគ្រប់គ្រងរបស់លោកក្នុងក្លឹបគុនខ្មែរដូនតានេះកីឡាករ កីឡាការិនី ណាល្មើសដូចជាបាត់មុខពីការហ្វឹកហាត់គឺដកឈ្មោះចោលមិនឲ្យឡើងប្រកួតជាដាច់ខាតបើធ្ងន់ធ្ងរឈានដល់ដាក់បញ្ឈរជើងតែម្ដង។

លោក ឃឹម សុជាតិ
ធ្លាប់តែឃើញលោក ឃឹម សុជាតិ ឡើងធ្វើអាជ្ញាកណ្ដាល ឬចៅក្រមតាមសង្វៀនផ្សេងៗ ប៉ុន្តែលោកក៏ជាគ្រូ និងកំពុងគ្រប់គ្រងសិស្សខ្ទង់ ៤០នាក់នៅក្លឹបគុនខ្មែរដូនតា។ លោកក៏ជាគ្រូម្នាក់ដែលកាច និងតឹងរ៉ឹងចំពោះសិស្សមួយរូបផងដែរ។
លោក ឃឹម សុជាតិ បានលើកឡើងថា ច្បាប់វិន័យនៅក្លឹបគុនខ្មែរដូនតានេះគឺសិស្សគុនគ្រប់រូបមិនអាចទៅណាមកណាដោយស្រេចតែចិត្តឯង គ្មានដំណឹង ឬគ្មានការស្នើសុំនោះឡើយ។ ការស្នាក់នៅ ការហូបចុក និងការហ្វឹកហាត់ត្រូវធ្វើតាមពេលវេលាដែលបានកំណត់ ចំពោះសិស្សណាមានរវល់ ឬឈឺ ត្រូវផ្ដល់ដំណឹងមកលោកហើយលោកផ្ទាល់ជម្រាបទៅថ្នាក់លើឲ្យដឹងបន្តទៀត។

ទិដ្ឋភាពសិស្សកំពុងហាត់
ការហ្វឹកហាត់ធ្វើឡើងពេញមួយសប្ដាហ៍ ៧ថ្ងៃ ដោយលក្ខណៈវិលជុំសម្រាប់អ្នកប្រកួតហើយអាចសម្រាកបានតាមការកំណត់របស់គ្រូ។ ចំណែកអ្នកមានឈ្មោះឡើងប្រកួតត្រូវចូលមកហាត់វិញ។ មួយថ្ងៃហាត់ ២ពេលគឺចាប់ពីម៉ោង ៦ ដល់ ១០ព្រឹក ចំណែកពេលថ្ងៃចាប់ពីម៉ោង ២ ដល់ ៥ ទើបចប់។ អ្នកដែលមានឈ្មោះប្រកួតតែមិនមកហាត់គឺមិនអនុញ្ញាតឲ្យឡើងប្រកួតឡើយហើយក្នុងករណីធ្ងន់ធ្ងរអាចនឹងដាក់បញ្ឈរជើងមួយខែជាដើម។

លោក ឃឹម សុជាតិ
ការហូបចុកស្នាក់នៅជាការទទួលបន្ទុកដោយម្ចាស់ក្លឹបផ្ទាល់តែម្ដង មានការលើកទឹកចិត្ត និងទំនុកបម្រុងសព្វគ្រប់ ដូច្នេះម្នាក់ៗគឺប្រឹងតែហ្វឹកហាត់ឡើងប្រកួតឲ្យអស់ពីសមត្ថភាពជូនថ្នាក់ដឹកនាំតែប៉ុណ្ណោះ។ ចំពោះលទ្ធផលចាញ់-ឈ្នះយ៉ាងណាជាកីឡា ប៉ុន្តែសុំឡើងទៅប្រកួតឲ្យអស់ពីសមត្ថភាព និងត្រៀមខ្លួនឲ្យបានល្អរាល់ការប្រកួត។

លោក ឃឹម សុជាតិ
បញ្ជាក់ដែរថា ក្លឹបគុនខ្មែរដូនតាជាក្លឹបថ្មី ប៉ុន្តែកីឡាករភាគច្រើនគឺផ្ទេរពីក្លឹបចាស់នាយកដ្ឋានអង្គរក្សរបស់លោក ស៊ន អេលីត។ កីឡាករល្បីឈ្មោះនៅក្លឹបនោះរួមមាន ចំរើន គុនខ្មែរ ភក្ដី គុនខ្មែរ សាន់ គុនខ្មែរ រស្មី គុនខ្មែរ សម្ឆស គុនខ្មែរ សំអាត គុនខ្មែរ និងកីឡាករជាច្រើនរូបទៀត។ ក្លឹបនេះគេដឹងថាជាក្លឹបចំណុះរបស់ស្ថានីយទូរទស្សន៍ថោន ដោយមានឯកឧត្ដម វ៉ា សុធា និងអ្នកគ្រប់គ្រងជាច្រើននាក់ទៀតជួយមើលការខុសត្រូវ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


