កីឡា
កីឡាករ ខេម ចាន់ ចំណាយពេល ១០ឆ្នាំជាមួយគុនខ្មែរទើបតែឈ្នះខ្សែក្រវាត់ទី១ក្នុងអាជីព
អ្នកលេងគុនខ្មែរ ខេម ចាន់ ថារូបគេចូលប្រឡូកក្នុងវិស័យកីឡាមួយនេះអស់រយៈពេល ១០ឆ្នាំមកហើយទើបតែឈ្នះខ្សែក្រវាត់ទី១ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ឯខេត្តស្ទឹងត្រែង។

រូបភាពផេកគ្រុឌ
ខេម ចាន់ បានឲ្យដឹងថា បើគិតតាំងពីចូលប្រឡូកក្នុងវិស័យប្រដាល់គុនខ្មែរនេះមានរយៈពេល ១០ឆ្នាំមកហើយ ពោលចាប់ពីឆ្នាំ២០១៥ មកម្ល៉េះ។ រយៈពេល ១០ឆ្នាំមកនេះរូបគេធ្លាប់លេខកម្មវិធីខ្សែក្រវាត់ចំនួន ៤ដងទាំងលើកចុងក្រោយថ្មីៗនេះក្នុងខេត្តស្ទឹងត្រែង។
សិស្សគុនមកពីក្លឹបឆត្រយោង ៩១១ រូបនេះគិតខ្លះដែរថាមើលទៅបែបមិនបានខ្សែក្រវាត់ពាក់ដូចកីឡាករដទៃទេបើរងបរាជ័យច្រើនដងដែរហើយ។ ខេម ចាន់ ទោះមិនសូវសមប្រកបជាមួយខ្សែក្រវាត់យ៉ាងណាក្ដី ប៉ុន្មានការខំប្រឹងប្រែងហ្វឹកហាត់ តស៊ូ អំណត់ព្យាយាមគឺរូបគេបន្តធ្វើជារៀងរហូតមកហើយ។

រូបភាពផេកគ្រុឌ
និយាយពីអារម្មណ៍វិញ ខេម ចាន់ ពិតជារំភើប និងសប្បាយរីករាយជាខ្លាំងដែលឈ្នះខ្សែក្រវាត់ទី១ ក្នុងអាជីពប្រដាល់នៅពេលនេះ។ ការឈ្នះនេះអាចជារឿងធម្មតារបស់កីឡាករដទៃ ប៉ុន្តែវាមានន័យខ្លាំងណាស់ចំពោះខ្លួនដែលប្រឡូកអស់រយៈពេល១០ឆ្នាំមកនេះ។

រូបភាពផេកគ្រុឌ
បញ្ជាក់ដែរថា ការឈ្នះខ្សែក្រវាត់ទី១ របស់កីឡាករ ខេម ចាន់ នេះបានកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ឯខេត្តស្ទឹងត្រែង ដោយប្រកួតជាលក្ខណៈម៉ារ៉ាតុង លើប្រភេទទម្ងន់ ៥៧គីឡូក្រាមលើសង្វៀនគុនខ្មែរ។ ជុំទី១ ខេម ចាន់ ឈ្នះ ចាន់ ណា ជុំផ្ដាច់ព្រ័ត្រឈ្នះ ធន់ សាក់ស៊ីន ទទួលបានខ្សែក្រវាត់ ១គ្រឿង អមដោយថវិកាលើកទឹកចិត្ត ៨លានរៀល៕
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


