Connect with us

សេដ្ឋកិច្ច

អ្នកជំនាញអះអាង ​តម្លៃហាងឆេងមាសមាននិន្នាការធ្លាក់ចុះ

បានផុស

នៅ

តម្លៃហាងឆេងមាសក្នុងស្រុកតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ មានតម្លៃ ៤០៥ ដុល្លារ ក្នុងមួយជី ខណៈអ្នកជំនាញអះអាងថា មាសមាននិន្នាការធ្លាក់​ចុះ​ បន្ទាប់ពីអាមេរិកបន្ទន់ជំហរដាក់ចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ប្រាប់​កម្ពុជាថ្មីនៅថ្ងៃអង្គារ៍នេះថា បច្ចុប្បន្នមិនទាន់មានព័ត៌មានណាមួយដែលរុញច្រានឱ្យ​តម្លៃ​មាស​ប្រែ​ប្រួលខ្លាំងនោះទេ បន្ទាប់ពី​បញ្ចប់ពាក្យសម្ដីរបស់​​លោក ដូ ណាល់ត្រាំ ដែលរិះគន់លើលោក Powell ​ប្រធានធនាគារកណ្ដាលអាមេរិក និងការបន្ទន់ជំហររបស់លោក ត្រាំជាមួយចិន ព្រមទាំង​ព័ត៌​មានបទឈប់បាញ់មួយចំនួន។

លោក ឡុង សំណាង បន្ថែមថា ព័ត៌មានខាងលើ សុទ្ធតែគាំទ្រឱ្យ​តម្លៃ​ហាង​​​ឆេងមាសធ្លាក់ចុះ​ក្រោម​ ៤ ពាន់ដុល្លារ (៣៩៣៨) ក្នុងមួយតម្លឹង។

លោក ឡុង សំណាង បន្ថែមថា៖ «រាល់ថ្ងៃនេះ ឱ្យតែលោក ដូណាល់ ត្រាំ និយាយ ឬធ្វើ​សកម្ម​ភាព​អ្វីមួយ សុទ្ធតែជះឥទ្ធិពលដល់តម្លៃហាងឆេងមាសទាំងអស់ ព្រោះដោយសារវា​ពាក់ព័ន្ធ​ជា​មួយ​​សេដ្ឋកិច្ចអាមេរិក ពាក់ព័ន្ធប្រាក់ដុល្លារអា​មេរិក​ ហើយតម្លៃហាងនៅលើទីផ្សារអន្តរជាតិ គឺបាន​ផ្គូរ​ផ្គងជាមួយប្រាក់ដុល្លារ ដូច្នេះ នៅពេលដែលគាត់និយាយអ្វីមួយដែល​ជះឥទ្ធិពលទៅដល់​សេដ្ឋ​កិច្ច ឬលុយរបស់គាត់ បើឥទ្ធិពលហ្នឹងល្អសម្រាប់អាមេរិក ឬលុយដុល្លារ តម្លៃហាង​ឆេង​មាសនឹង​បន្ត​ធ្លាក់ទៀត ប៉ុន្តែបើសិនបើគាត់និយាយទៅអាចប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក ឬសេដ្ឋកិច្ច​ពិភព​លោក ឬវិនិយោគិនធំៗ នឹងធ្វើឱ្យមាសកើនឡើង ព្រោះវាជះឥទ្ធិពលដល់លុយដុល្លារ»។

បើតាមលោក ឡុង សំណាង គោលដៅទៅខាងមុខ ដុល្លារនឹងធ្លាក់ថ្លៃ ដោយសារតែគ្រោង​នឹង​កាត់​​អត្រាការប្រាក់ពីលោក ដូណាល់ ត្រាំ ព្រោះអ្នកដែលគិតពីសេដ្ឋកិច្ច ភាគច្រើន​គេមិន​ឱ្យ​ប្រាក់​​ដុល្លារ​ក្នុងប្រទេសគេថ្លៃទេ ដើម្បីបង្កើនការនាំចេញ។

មាស ដែលគេ​រាប់ថាជាទ្រព្យសម្បត្តិសុវត្ថិភាព​ពេល​មាន​ភាពមិន​ប្រាកដប្រជា​ផ្នែកនយោបាយ និងហិរញ្ញវត្ថុ បានកើនឡើងច្រើនជាង ២៦ ភាគរយ ចាប់តាំងពីដើមឆ្នាំ ២០២៥ ដែលត្រូវ​បានជំរុញ​ដោយការទិញរបស់បណ្ដា​ធនាគារកណ្តាល ការភ័យខ្លាចសង្គ្រាមពន្ធ និងតម្រូវការវិនិ​យោគខ្លាំង៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

អំពើ​បាញ់ប្រហារ​​កើតឡើង​ជាថ្មី​នៅ​ស៊ុយអែត បណ្តាល​ឲ្យ​មនុស្ស​៣នាក់ស្លាប់​

សេដ្ឋកិច្ច៩ នាទីutes មុន

ទិន្នផលទុរេននៅស្រុកស្រែអំបិល កើនឡើង ៥០ ភាគរយ ត្រៀមប្រមូលនាំចេញទៅបណ្ដាខេត្តផ្សេងៗ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

​ប្រជាជន​មីយ៉ាន់ម៉ា​ហាក់​បាក់ស្បាត​​ សូម្បី​​ជួប​គ្រោះ​រញ្ជួយដីកម្រិតស្រាល

កីឡា២៦ នាទីutes មុន

បើកឆាក​ប្រកួត​ដំបូង​!​ ក្រុម​បាល់ទះ​វិសាខា​លត់​ក្រុម​ម៉ាឡេស៊ី​ ៣-០​ ពាន​រង្វាន់​ WSIV នៅ​តៃវ៉ាន់​

ព័ត៌មានជាតិ៣១ នាទីutes មុន

តើមន្ទីរពេទ្យជាតិ តេជោសន្តិភាព​ ដែលមានគ្រែពេទ្យជិត១ម៉ឺន មានព្យាបាលជំងឺអ្វីខ្លះ?

ព័ត៌មានជាតិ២០ ម៉ោង មុន

មន្ត្រីជាង ១០០នាក់បាន​លប់​ឈ្មោះ ដាក់​ឱ្យ​ចូលនិវត្តន៍ និងលាឈប់ក្រោយ​សភាធ្វើ​កំណែទម្រង់អភិបាលកិច្ច

ព័ត៌មានជាតិ១៥ ម៉ោង មុន

ស្វាយកែវ​ល្មៀត​គ្មាន​ទីផ្សារ ធ្វើ​ឱ្យ​ពលរដ្ឋ​ចាក់ចោល​រាប់តោន

ព័ត៌មានជាតិ១៤ ម៉ោង មុន

អាជីវករខ្មែរសម្រុកយកផ្សិតប៉ក់ទៅលក់នៅព្រំដែនអានសេះ ត្រូវ​អាជ្ញាធរ​ថៃ​​ហាម​ឃាត់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី ដាច់ចិត្ត ទម្លាយវីដេអូនៃការហ្វឹកហ្វឺនទ័ពកូរ៉េខាងជើង 

សន្តិសុខសង្គម១៦ ម៉ោង មុន

អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន​ជនសង្ស័យ៦នាក់ ករណី​ចែកចាយ​គ្រឿងញៀន​១៥៩ កញ្ចប់ និង​ដកហូត​វត្ថុតាង​មួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម