Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២៥ មានសារៈសំខាន់ណាស់ក្នុងនាមជាពលរដ្ឋល្អ

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង បាន​ថ្លែងថា ការពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ ២០២៥ មាន​សារៈសំខាន់​ណាស់​ក្នុងនាម​ជា​ពលរដ្ឋ​ល្អ និង​ជា​ម្ចាស់​សន្លឹកឆ្នោត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន មានប្រសាសន៍​បែបនេះ ​ក្នុងពេល​អញ្ជើញ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ ​២០២៥ នៅ​សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​អង្គារ ១០ ​កើត ខែ​ពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី ​៦ ខែ​ឧសភា ឆ្នាំ ២០២៥។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​សំណូមពរ​ដល់​ពលរដ្ឋ​ទាំងអស់ ​រួសរាន់​អញ្ជើញ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​ ២០២៥ តាម​មូលដ្ឋាន​រៀងៗ ​ខ្លួន ​ព្រោះ​មាន​សារៈសំខាន់​ណាស់​ក្នុងនាម​ជា​ពលរដ្ឋ​ល្អ។

គួរ​រំលឹក​ផង​ដែរ​ថា តាមរយៈ​សេចក្ដីជូនដំណឹង​លេខ ១៣ គ​.​ជ​.​ប សជណ ចុះ​ថ្ងៃទី​ ៧ ខែ​មីនា ឆ្នាំ ២០២៥ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ឱ្យបាន​ជ្រាបថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​ ២០២៥ ត្រូវ​ចាប់ផ្ដើម​ពីថ្ងៃ​ទី ​១ ដល់​ថ្ងៃទី ​២៦ ខែឧសភា ឆ្នាំ ​២០២៥ នៅ​តាម​សាលាឃុំ សង្កាត់ និង​តាម​ភូមិ​មួយ​ចំនួន​ក្នុង​ឃុំ សង្កាត់​ ទូទាំង​ប្រទេស៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម