កីឡា
អ្នកលេងគុនខ្មែរកំពុងឡើងកូដ ពេជ្រ អាទិទេព ខ្លួនមិនទាន់ល្អដល់ ពេជ្រ សម្បត្តិ នោះទេ
អ្នកលេងគុនខ្មែរកំពុងឡើងកូដ និងបង្ហាញមុខគ្រប់កម្មវិធីធំៗ ពេជ្រ អាទិទេព មិនហ៊ានទទួលដូចអ្នកគាំទ្រថាខ្លួនល្អដល់កីឡាករ ពេជ្រ សម្បត្តិ ក្នុងពេលឥលូវនេះទេ។

កីឡាករ ពេជ្រ អាទិទេព
ថ្លែងក្នុងកិច្ចសម្ភាស ពេជ្រ អាទិទេព មិនហ៊ានទទួលដូចអ្វីដែលអ្នកគាំទ្រមួយចំនួនថាខ្លួនឥលូវនេះល្អដូចរៀមច្បង ពេជ្រ សម្បត្តិ នោះទេ។ រូបគេដឹងពីសមត្ថភាពខ្លួនឯងច្បាស់បើទោះជាអ្នកគាំទ្រថាបច្ចុប្បន្ននេះឡើងល្អដូចទៅហ្នឹង សម្បត្តិ ហើយក្ដី។

កីឡាករ ពេជ្រ អាទិទេព
សិស្សគុនរបស់គ្រូផាន់ រូបនេះបន្ថែមទៀតថា ខ្លួននៅមិនទាន់ល្អដល់រៀមច្បងនោះឡើយ ពោលតាមរយៈការហ្វឹកហាត់ជាមួយគ្នារៀងរាល់ថ្ងៃនេះដឹងស្រាប់។ ទី១ ភាពធន់នៃរាងកាយមិនទាន់ដល់ សម្បត្តិ ឡើយ ទី២ ការចេញអាវុធ ឬស្នៀតក៏មិនទាន់ធ្ងន់ដល់ដូចគ្នា និងបច្ចេកទេស បទពិសោធផ្សេងៗមួយចំនួនទៀត។

កីឡាករ ពេជ្រ អាទិទេព
បញ្ជាក់ដែរថា កីឡាករ ពេជ្រ អាទិទេព ទើបតែចាប់អាជីពបានប៉ុន្មានឆ្នាំនេះទេ ពោលហ្វឹកហាត់នៅក្រោយកីឡាករ ពេជ្រ សម្បត្តិ ដែលជារៀមច្បងក្នុងក្លឹបជាយូរឆ្នាំ។ អាទិទេព ទើបតែចាប់ល្បីខ្លាំងបន្ទាប់ពីប៉ះ ហាន់ ពី ដណ្ដើមខ្សែក្រវាត់រួចមក និងបន្តល្បីឈ្មោះ ឈ្នះខ្សែក្រវាត់ ផ្ដួលបរទេសជាហូរហែដល់ពេលឥលូវនេះកំពុងកៀកទៅរកគ្រងខ្សែក្រវាត់ ១គ្រឿងទៀតនៅកម្មវិធីអ្នកចម្បាំងអូដ្ឋរបស់សង្វៀនបាយ័ន៕
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


