Connect with us

ព័ត៌មានជាតិ

ម្ចាស់ផ្ទះជួលមួយចំនួន ចាប់ផ្តើមលើកលែងមិនយកថ្លៃឈ្នួលផ្ទះពីកម្មកររោងចក្រ

បានផុស

នៅ

ម្ចាស់ផ្ទះជួលមួយចំនួន បានចាប់ផ្តើមបន្ធូរបន្ថយអនុគ្រោះលើការមិនយកថ្លៃផ្ទះជួល ឬបន្ទប់ជួលពីប្រជាពលរដ្ឋកម្មករ​រោងចក្រ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រាលបន្ទុករបស់កម្មករក្នុងពេលដដែលប្រទេសកំពុង​រងផលប៉ះពាល់ដោយសារការរីករាលដាលជំងឺកូវីដ១៩។

លោក សុខ ឃាង និងភរិយា ជាម្ចាស់ផ្ទះជួល ដែលមានបន្ទប់ ៣០០ នៅមុខរោងចក្រញ៉ូស្តារ សង្កាត់លេខ១ ក្រុងព្រះ​សីហនុ បានឯកភាពអនុគ្រោះមិនយកឈ្នួលផ្ទះ ទាំង៣០០ បន្ទប់ រយៈពេល២ខែ សម្រាប់ខែមេសា និងខែឧសភា ពីកម្មករ និយោជិតដែលកំពុងស្នាក់នៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លឹម ជា នាយកក្រុមហ៊ុន តៃអ៊ីហ្ស៊ីអ៊ិនធើណាស្សិនណល ខូ.,អិលធីឌី មានទីតាំងស្តិតនៅផ្លូវជាតិលេខ៥ ភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានប្រកាសផ្តល់បន្ទប់ជួលចំនួន២៧០បន្ទប់ ដោយមិនយកថ្លៃឈ្នួលពីកម្មករ-កម្មការិនី រហូតដល់បញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

លោក មីន រស្មី ម្ចាស់បន្ទប់ជួល៥៣បន្ទប់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងជាម្ចាស់បន្ទប់ទី៤ហើយ ដែលបានប្រកាសមិនយកថ្លៃឈ្នួលពីកម្មករ-កម្មការិនី រហូតដល់ពួកគាត់មានការងារធ្វើឡើងវិញ។

ក្រៅពីនេះ នៅមានម្ចាស់ផ្ទះជួលមួយចំនួនទៀត ក៏បានប្រកាសលើកលែងការយកថ្លៃឈ្នួលផ្ទះ ឬបន្ទប់ជួលជាបន្តបន្ទាប់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាលបន្ទុកកម្មករ កម្មការិនី រហូតដល់មានភាពធូរស្រាលនៃការឆ្លងរាល​ដាលក្នុងព្រឹត្តិការសហគមន៍ ២០ កុម្ភៈ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញលិខិតថ្លែងអំណរគុណជាបន្តបន្ទាប់ ចំពោះលោក ម្ចាស់ផ្ទះជួលដែលបានប្រកាសមិនយកថ្លៃឈ្នួលពីកម្មករ-កម្មការិនី នៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩​នេះ។

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅល្ងាចថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២១ នេះ បានចេញសេចក្តីអំពាវនាវទៅដល់ម្ចាស់ផ្ទះជួល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឲ្យផ្តល់លទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការ​បង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ក្នុងអំឡុងពេលនៃការផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រហូតដល់ស្ថានភាពនៃការរីករាលដាល មានភាពធូរស្រាលឡើងវិញ។

លោកឃួង ស្រេង ក៏អំពាវឲ្យម្ចាស់ផ្ទះជួល យោគយល់ចំពោះការយឺតយ៉ាវ ក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ពីសំណាកម្ចាស់ផ្ទះ ដោយគួរលើកលែងការពិន័យឲ្យបង់ប្រាក់បន្ថែម ឬដកយកប្រាក់កក់ ចំពោះការយឺតយ៉ាវក្នុងការបង់ប្រាក់ថ្លៃឈ្នួល និងឲ្យពួកគាត់ស្នាក់នៅបន្តទៀត មិនគួរដេញពួកគាត់ចេញឡើយ៕

 អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣ ម៉ោង មុន

ACU សម្រេចឃាត់ខ្លួន ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញទទួលប្រាក់ពីមេការ Online Scam

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្រុកបាណន់ មានគោលដៅ​ទេសចរណ៍​សំខាន់ ៤ ​ជា​ដែកឆក់ទាក់ទាញទេសចរទៅកម្សាន្ត​ឥត​ដាច់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ​កោះហៅ​ឯកអគ្គរាជទូត​​ពីកម្ពុជា​​ក្នុងទង្វើដែលថៃបង្កហេតុ​​ជាន់មីនថ្មី​​

ព័ត៌មានជាតិ៣ ម៉ោង មុន

៦ ខែដើមឆ្នាំ ២០២៥ ខេត្តក្រចេះ​កើត​ករណីគ្រុនឈាម ៨១៥ ករណី និងស្លាប់ចំនួន ៤ ករណី

ព័ត៌មានជាតិ៣ ម៉ោង មុន

ពេទ្យសត្វខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគជំងឺផ្តាសាយបក្សី បន្ទាប់ពីកុមារម្នាក់បានឆ្លង

Sokha Hotels

ព័ត៌មានពេញនិយម