ព័ត៌មានអន្ដរជាតិ
វៀតណាម និងរុស្ស៊ី ព្រមព្រៀងគ្នាពន្លឿនកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរ
ទីក្រុងហាណូយ នីងទីក្រុងមូស្គូ បានយល់ព្រមគ្នាពន្លឿនការចរចា និងចុះហត្ថលេខាយ៉ាងឆាប់រហ័សលើកិច្ចព្រមព្រៀងសម្រាប់ការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅប្រទេសវៀតណាម បន្ទាប់ពីកិច្ចប្រជុំកម្រិតខ្ពស់រវាងប្រជាជាតិទាំងពីរ កាលពីថ្ងៃទី១១ខែឧសភាឆ្នាំ២០២៥។
នេះគឺជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការស្តារឡើងវិញនូវមហិច្ឆតាថាមពលនុយក្លេអ៊ែររបស់ខ្លួន ដែលពីមុនត្រូវបានបោះបង់ចោលក្នុងឆ្នាំ២០១៦ ដោយសារបញ្ហាសេដ្ឋកិច្ច និងសុវត្ថិភាព។ លើកមុន រដ្ឋាភិបាលវៀតណាម ធ្លាប់និយាយថា ខ្លួនរំពឹងថា រោងចក្រថាមពលនុយក្លេអ៊ែរដំបូងអាចផលិតថាមពលរហូតដល់ ៦,៤ជីហ្គាវ៉ាត់ នៅចន្លោះឆ្នាំ២០៣០ និងឆ្នាំ២០៣៥។
ការផ្តោតជាថ្មីលើថាមពលនុយក្លេអ៊ែរ ស្របតាមគោលដៅរបស់វៀតណាម ដើម្បីសម្រេចបាននូវការផ្គត់ផ្គង់ថាមពលឲ្យបានគ្រប់គ្រាន់ដោយខ្លួនឯង និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ត្រឹមឆ្នាំ២០៥០។
វៀតណាម និងរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា៖ «ការអភិវឌ្ឍរោងចក្រជាមួយនឹងបច្ចេកវិទ្យាទំនើប នឹងគោរពយ៉ាងតឹងរ៉ឹងជាមួយបទប្បញ្ញត្តិសុវត្ថិភាពនុយក្លេអ៊ែរ និងវិទ្យុសកម្ម និងសម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម»។
កិច្ចសហប្រតិបត្តិការនេះ មានការចូលរួមពីសាជីវកម្មថាមពលនុយក្លេអ៊ែររដ្ឋរុស្ស៊ី Rosatom និងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់វៀតណាម។ កាលពីដើមឆ្នាំ២០២៥ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនុយក្លេអ៊ែរ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin ទៅកាន់ទីក្រុងហាណូយ ដែលជាសញ្ញាបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីក្នុងវិស័យថាមពល។
បន្ថែមពីលើថាមពលនុយក្លេអ៊ែរ វៀតណាម និងរុស្ស៊ីបានពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនលើការរុករកប្រេងនិងឧស្ម័ន គំនិតផ្តួចផ្តើមសេដ្ឋកិច្ចឌីជីថល និងការស្រាវជ្រាវដែនសមុទ្រ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ