កីឡា
កីឡាករអេស្ប៉ាញ Mario ចាត់ទុក កម្ពុជា ជាផ្ទះទី២របស់ខ្លួន
កីឡាករអេស្ប៉ាញ Mario Alvarez បានពេញចិត្តចំពោះការប្រកួតរបស់ខ្លួនយ៉ាងខ្លាំងនៅលើទឹកដីប្រទេសកម្ពុជារហូតរូបចាត់ទុកដូចជាផ្ទះទី២របស់ខ្លួន។
កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ Mario បានចាញ់សន្លប់ក្រោមកណ្តាប់ដៃរបស់កីឡាករ ពេជ្រ សម្បត្តិ ក្នុងទឹកទី២សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់។ បរាជ័យនេះត្រូវបានរូបគេចាត់ទុកជាការចាញ់ក្រោមសមត្ថភាពរបស់អ្នកខ្លាំងពិតប្រាកដ។

នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ Mario Alvarez បានលើកឡើងថា ៖«សូមទោសកម្ពុជា។ ពេលនេះ ខ្ញុំបានចាញ់ជើងឯកពិតប្រាកដគឺកីឡាករ ពេជ្រ សម្បត្តិ។ នេះជាលើកដំបូងសម្រាប់ខ្ញុំប្រកួតប្រើហ្គង់ដៃចេញម្រាម MMA។ វាជាពិតបទពិសោធដ៏ចម្លែកថ្មីមួយ ប៉ុន្តែខ្ញុំនៅតែចង់ប្រកួតនៅទីនេះបន្តទៀត។ កម្ពុជាគឺជាផ្ទះទី២របស់ខ្ញុំ»។
កីឡាករអេស្ប៉ាញ Mario Alvarez ជាជើងខ្លាំងម្នាក់ធ្លាប់បានឈ្នះ ឈុត សេរីវ៉ាន់ថង ពីរដង និង ឃីម បូរ៉ា ម្តង ប៉ុន្តែរូបគេធ្លាប់ចាញ់ពិន្ទុ មាស ប៊ុនថេន នៅពេលរូបគេមកប្រកួតនៅកម្ពុជាលើកទី១កាលពីឆ្នាំ២០២៤ និងមកប្រកួតនៅកម្ពុជាលើកទី២បានចាញ់ ពេជ្រ សម្បត្តិ ដោយសន្លប់ក្នុងទឹកទី២។

រាល់ការមកប្រកួតនៅប្រទេសកម្ពុជារបស់ Mario បានទទួលការរាក់ទាក់យ៉ាងកក់ក្តៅពីម្ចាស់ផ្ទះកម្ពុជា និងអ្នកគាំទ្រយ៉ាងច្រើនកុះករបានស្រឡាញ់ចូលចិត្តកីឡាកររូបនេះ។ តាមការគាំទ្រ និងការទទួលយ៉ាងកក់ក្តៅបែបនេះបានធ្វើឲ្យរូបគេពេញចិត្តយ៉ាងខ្លាំង។

ក្រោយចប់ការប្រកួត Mario និងកីឡាករអេស្ប៉ាញផ្សេងទៀតបានដើរកម្សាន្តនៅក្នុងទីក្រុងភ្នំពេញដូចជានៅមុខព្រះរាជវាំង ជិះទូកនៅទន្លេសាបមុខព្រះរាជវាំង និងសារមន្ទីរជាតិជាដើម ហើយរូបគេទទួលម្ហូបខ្មែរជាច្រើន៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ