ព័ត៌មានជាតិ
អគ្គមេបញ្ជាការទ័ព៖ សមយុទ្ធនាគមាសបានក្លាយជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការមិនអាចបំបែកបានរវាងកម្ពុជា-ចិន
អគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថាបន្ទាប់ពីបានធ្វើសមយុទ្ធរួមគ្នា៧លើក សមយុទ្ធនាគមាសបានក្លាយជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការដែលមិនអាចបំបែកបានរវាងប្រទេស និងកងទ័ពកម្ពុជា ចិន។

ថ្លែងក្នុងពិធីបើកសមយុទ្ធនាគមាសលើកទី៧ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងថា ការធ្វើសមយុទ្ធនាគមានឆ្នាំ២០២៥ គឺដើម្បីអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាដៃគូកិច្ចសហប្រតិបត្តិការ ពង្រឹងទំនុកចិត្តនយោបាយកម្រិតខ្ពស់ ផ្លាស់ប្ដូរបទពិសោធន៍ ទស្សនៈ សម្របសម្រួលសហការរវាងកងទ័ពកម្ពុជា ចិន ក្នុងគោលបំណងថែរក្សាសន្ដិភាពតំបន់ លើកកម្ពស់ និងស្ថាលទ្ធភាពប្រយុទ្ធជាក់ស្ដែងនៃកងកម្លាំងផងដែរ។
លោកបញ្ជាក់ថាពេលនេះសមយុទ្ធនាគមាសបានក្លាយជានិមិត្តរូបនៃកិច្ចសហប្រតិបត្តុការមិនអាចបំបែកបានរវាងកងទ័ពទាំងពីរហើយ។
លោកថា៖ «សមយុទ្ធនេះបានធ្វើឱ្យកងទ័ពយើងបង្កើននូវទំនាក់ទំនងល្អ បង្កើនចំណងសាមគ្គីភាព ចេះសម្របសម្រួល អាចរស់នៅ និងធ្វើការរួមគ្នាជាមួយជាតិសាសន៍ដ៏ទៃក្នុងពេលធ្វើប្រតិបត្តិការរួមដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលាក្នុងប្រតិបត្តិការទាំងថ្នាក់ជាតិ-អន្តរជាតិ ក្នុងគោលបំណងចូលរួមទប់ស្កាត់ និងដោះស្រាយបញ្ហាប្រឈមនានា ដែលអាចកើតឡើងជាយថាហេតុ»។

កម្ពុជា-ចិនបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាអស់រយៈពេល៦៧ឆ្នាំហើយ និងត្រូវបានពង្រឹងជាបន្តបន្ទាប់រហូតឈានដល់ កិច្ចសហប្រតិបត្តិការភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ សមិទ្ធផលនេះត្រូវបានអគ្គមេបញ្ជាការទ័ពកម្ពុជាថាបានឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយ មនោសញ្ចេតនាក្នុងនាមជាបងប្អូន ជាមិត្តដែកថែប អមតៈ រួមសុខរួមទុក្ខ ស្រលាញ់គ្នាក្នុងគ្រាក្រលំបាក និងជាដៃគូដ៏ល្អ។
គួរឱ្យដឹងផងដែរថា សមយុទ្ធនាគមាសឆ្នាំ២០២៥ ដែលធ្វើឡើងរវាងកងទ័ពកម្ពុជា និងចិន រៀបចំពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ ប្រតិបត្តុការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» មានអ្នកចូលរួមជាង២ពាន់នាក់ ក្នុងនោះចិនជាង៨០០នាក់។ សមយុទ្ធនេះធ្វើឡើងធំជាងឆ្នាំមុនៗដោយបានចែកជា២ផ្នែក ដោយ១នៅសមយុទ្ធលើគោក និងអាកាស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនអាវុធហត្ថភ្នំជំរាយ ខេត្តកំពង់ឆ្នាំ និងទី២ ជាសមយុទ្ធសមុទ្រនិងការអាកាសធ្វើនៅខេត្តព្រះសីហនុ៕



អត្ថបទដោយ៖ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


