ព័ត៌មានអន្ដរជាតិ
ត្រី Oarfish បង្ហាញវត្តមាននៅវៀតណាម តើជាប្រផ្នូលអាក្រក់ឬយ៉ាងណា?
ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលដែលនៅសុខៗ ស្រាប់តែត្រី Oarfish អណ្តែតមកឆ្នេរសមុទ្រនៃខេត្ត Ninh Thuan ក្នុងប្រទេសវៀតណាម ធ្វើឲ្យមនុស្សមួយចំនួនភ័យថា នេះជាប្រផ្នូលមិនល្អ។

Oarfish ជាត្រីទឹកជ្រៅកម្រឡើងមកលើណាស់ ប៉ុន្តែមានជំនឿថា តែកាលណាវាឡើងមកទឹករាក់ហើយនោះ ប្រហែលជានៅបាតសមុទ្រកំពុងបញ្ជូនសញ្ញាគ្រោះធម្មជាតិដូចជារលកយក្សស៊ូណាមិ ឬការរញ្ជួយដី ហើយ។
តាមការចុះផ្សាយរបស់គេហទំព័រ Laodong, ត្រីនេះបង្ហាញវត្តមានក្នុងភូមិ Vinh Hy នៅឃុំ Vinh Hai នៃស្រុក Ninh Hai ខេត្ត Ninh Thuan។ អ្នកភូមិបានប្រទះឃើញត្រីនេះកាលពីព្រឹកថ្ងៃអាទិត្យទី១៨ខែឧសភាឆ្នាំ២០២៥ ដោយមានប្រវែងជិត២ម៉ែត្រ ប៉ុន្តែដាច់កន្ទុយ។

ពេលឃើញដំបូងត្រីនេះនៅមានជីវិតនៅឡើយ ប៉ុន្តែពេលអ្នកភូមិលែងវាចូលទៅក្នុងសមុទ្រវិញបានមួយភ្លែត វាក៏ងាប់តែម្តង។ យ៉ាងណាក្តី ព័ត៌មាននេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការពីសំណាក់អាជ្ញាធរវៀតណាមនៅឡើយទេ។
នៅក្នុងរឿងព្រេងនិទានរបស់ជប៉ុន ត្រី Oarfish មានរហ័ស្សនាមថា «អ្នកនាំសារមកពីព្រះបរមរាជវាំងស្ដេចសមុទ្រ» ហើយវត្តមានសត្វត្រីនេះនៅទីណា រលកយក្សស៊ូណាមិឬរញ្ជួយដី អាចមាននៅទីនោះ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រមិនបានរកឃើញព័ស្តុតាងជាក់លាក់ណាមួយ ដើម្បីគាំទ្រអំណះអំណាងអំពីទំនាក់ទំនងរវាងត្រីនេះ ជាមួយនឹងបាតុភូតរញ្ជួយដីនោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ជួបត្រី Oarfish ម្តងទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


