កីឡា
ប្រាក់ មុន្នីឧត្តម កំពុងឈរលើគេជាបេក្ខភាពឈ្នះស្បែកជើងមាស ពាន«Hun Sen Cup»
ខ្សែបម្រើប្រយុទ្ធរបស់ព្រះខ័នរាជស្វាយរៀង កីឡាករ ប្រាក់ មុន្នីឧត្តម កំពុងស្ថិតជាបេក្ខភាពឈ្នះស្បែកជើងមាស ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ រដូវកាល ២០២៤-២០២៥។

ការប្រកួតពាន Hun Sen Cup បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រហើយ ខណៈក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបគ្នាជាមួយក្រុម ភ្នំពេញក្រោន នៅពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃ អាទិត្យ ទី ២៥ ខែ ឧសភា វេលាម៉ោង ៧ យប់។ ចំណែកក្រុមដណ្តើមចំណាត់ថ្នាក់លេខ ៣ វិញ ក៏ធ្វើនៅថ្ងៃនោះផងដែរ ដោយក្រុម បឹងកេត នឹងត្រូវជួបគ្នាជាមួយក្រុម វិសាខា។
នៅក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាលនេះ កីឡាករ ប្រាក់មុន្នី ឧត្តម កំពុងឈរនៅលើគេ ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ ហើយក៏អាចនឹងក្លាយជាបេក្ខភាពឈ្នះស្បែករដូវកាលនេះផងដែរ ដោយបច្ចុប្បន្នមាន ៦ គ្រាប់ក្នុងដៃ។
ទោះបីជាយ៉ាងណា ខ្សែបម្រើប្រយុទ្ធវ័យ ៣១ ឆ្នាំ គឺត្រូវប្រជែងជាមួយកីឡាករមួយចំនួនទៀតនៅថ្ងៃប្រកួតចុងក្រោយ ជាពិសេស គឺខ្សែប្រយុទ្ធ បឹងកេត កីឡាករ សៀង ចន្ធា ដោយរូបគេមានចំនួន ៥ គ្រាប់ តាមពីក្រោយត្រឹមតែ ១ គ្រាប់ប៉ុណ្ណោះ។

ចំណែកកីឡាករ ៤ នាក់ទៀត ក៏អាចមានឱកាសប្រជែងស្បែកជើងមាសដែរ ដោយពួកគេសុទ្ធតែមាន ៤ គ្រាប់ដូចគ្នា ដូចជា ម៉ាត់ នូរុណ, Andres Nieto, ស៊ិន កក្កដា និង ណារ៉ុង កក្កដា ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៧ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


