ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀងបណ្ដាលឱ្យជន់លេច និងខូចខាតផ្លូវលំក្នុងឃុំចំនួន ២ នៅស្រុកអូរគ្រៀងសែនជ័យ
ខេត្តក្រចេះ បានទទួលរងឥទ្ធិពលខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំងនាយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បណ្ដាលឲ្យកើតមានជំនន់ទឹកភ្លៀងជន់លេច បង្កឲ្យខូចខាតផ្លូវមួយចំនួន ក្នុងឃុំចំនួន ២ឃុំ ស្ថិតក្នុងស្រុកអូរគ្រៀងសែនជ័យ។
ជំនន់ទឹកភ្លៀងនេះធ្វើឲ្យប្រជាពលរដ្ឋរស់នៅតំបន់ទាំងនោះ ពុំអាចធ្វើដំណើរឆ្លងកាត់បាន ដោយសារស្ថានភាពទឹកជ្រៅ និងហូរខ្លាំង។


យោងតាមការឲ្យដឹងពីលោក ឈា ផល្លី អភិបាលស្រុកអូរគ្រៀងសែនជ័យ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ថា ឃុំដែលរងគ្រោះដោយជំនន់ទឹកភ្លៀងទាំង ២ ឃុំ នោះរួមមាន៖ ឃុំរលួសមានជ័យ មានភ្លៀងមួយមេធំ ធ្វើឱ្យលិចផ្លូវនៅចំណុចអូរមមៀង និងប្រឡាយអូរង៉ាត់ ស្ថិតក្នុង ភូមិប៉ាក្លែ លិចប្រវែង ៦០ម៉ែត្រ។ ឃុំស្រែជិះ មានភ្លៀងខ្លាំងទឹកហូរកាត់ផ្លូវ ចំនួន ២ ភូមិ គឺនៅចំណុចអូរសាឡី ស្ថិតនៅភូមិភ្នំពីរ មានការខូចខាត ដូចជា ផ្លូវ ប្រហែល ៧៥ ម៉ែត្រ និងស្រុតលូ ៣ កន្លែង និងមានទឹកហូរកាត់លើស្ពានអូរគគី និងនៅចំណុចកន្រ្ទុ ត្រង់កន្លែងអូរមៀន និងអូរខ្ញែរ នៃភូមិអំពក ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
លោកបានបញ្ជាក់ថា នៅរសៀលនេះជំនន់ទឹកភ្លៀងនៅតែបន្តហក់ឡើងនៅតាមដងអូរ មួយចំនួនក្នុងភូមិសាស្ត្រនៃឃុំទាំងពីរនោះ ហើយលោកនឹងចុះទៅពិនិត្យមើលអំពីស្ថានភាពទឹកនៅទីតាំងជាក់ស្ដែងផ្ទាល់តែម្តង។
គិតរហូតមករសៀលថ្ងៃដដែលនេះ ជំនន់ទឹកភ្លៀង មិនបង្កឲ្យប៉ះពាល់ដល់លំនៅឋាន សត្វពាហនៈ និងមនុស្សទេ ក្រៅពីប៉ះពាល់ទៅលើហេដ្ឋារចនាសម្ពន្ធ័មួយចំនួនខាងលើនោះ៕


អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៨ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


