ព័ត៌មានជាតិ
វត្តចំនួន៤ក្នុងស្រុកស្អាងសម្រេចផ្អាកនិមន្តគោចរបិណ្ឌបាត្រ តាមក្រុមវេនចូលរួមទប់ស្កាត់ជំងឺកូវីដ១៩
ភ្នំពេញ ៖ វត្តចំនួន៤នៅក្នុងស្រុកស្អាងខេត្តកណ្តាលបានសម្រេចផ្អាកនិមន្តគោចរបិណ្ឌបាត្រ តាមក្រុមវេនដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខណៈខេត្តកណ្តាលមានករណីឆ្លងកូវីដ១៩ជាបន្តបន្ទាប់។
វត្តចំនួន៤ដែលបានសម្រេចផ្អាកការនិមន្តបិណ្ឌបាតត្រនោះរួមមានវត្តព្រែកអំបិល វត្តខ្ពប វត្តកោះខែល និងវត្តទឹកវិល ហៅវត្តចុងកោះ។

យោងតាមសេចក្តីជូនដំណឹងរបស់វត្តនីមួយៗបានឲ្យដឹងថា ការសម្រេចផ្អាកនេះដោយសារបង្ការវីរុសកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មិនទាន់មានការថមថយហើយនឹងចាប់និមន្តគោចរបិណ្ឌបាត្រឡើងវិញរហូតដល់មានការជូនដំណឹងនៅពេលក្រោយ។
តាមសេចក្តីជូនដំណឹងនេះក៏បានបញ្ជាក់ដែរថា ចំពោះចង្ហាន់ដែលពុទ្ធបរិស័ទអញ្ជើញយកមកប្រគេននៅវត្ត ព្រះសង្ឃនៅតែទទួល ប៉ុន្តែត្រូវធ្វើការការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយរក្សាគម្លាត១.៥ ម៉ែត្រពីគ្នា វាស់កម្តៅ ពាក់ម៉ាស់ និងលាងដៃជាមួយសាប៊ូ អាកុល ឬជែល ឲ្យបានត្រឹមត្រូវតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។
គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ ខេត្តកណ្តាលមានអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន១៥២៣២នាក់ក្នុងនោះមាន៣៣២នាក់ឆ្លងជំងឺកូវីដ១៩និងជាសះស្បើយចំនួន៦៦នាក់។

លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាលបានមានប្រសាសន៍នៅព្រឹកនេះថានៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ខេត្តកណ្តាលមានអ្នកជាប់ពាក់ព័ន្ធសរុបចំនួន១៥២
៣២នាក់ ក្នុងនោះរកឃើញវិជ្ជមានចំនួន៣៣២នាក់ និងអ្នកកំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលចំនួន៥៩៣នាក់និងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន៦១៣២នាក់ព្រមទាំងអ្នកបញ្ចប់ការធ្វើចត្តាឡីស័កបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលចំនួន៨៥០៧នាក់ក្នុងនោះនៅតាមមណ្ឌលចំនួន១១៨២នាក់និងនៅតាមផ្ទះចំនួន៧៣២៥នាក់៕
ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


