ព័ត៌មានអន្ដរជាតិ
មិនញញើតឡើយ! ប្រជាជនឥណ្ឌាប្រារព្ធពិធីបុណ្យ Holi ទាំងកូវីដកំពុងផ្ទុះឡើងខ្លាំង
ប្រជាជននៅក្នុងប្រទេសឥណ្ឌាបានប្រមូលផ្តុំគ្នាដើម្បីប្រារព្ធពិធីបុណ្យ Holi តាមសាសនាហិណ្ឌូកាលពីថ្ងៃចន្ទ ទោះបីជាប្រទេសនេះប្រឈមនឹងការឆ្លងជំងឺកូវីដ ១៩ កាន់តែធ្ងន់ធ្ងរក៏ដោយ ។

ពិធីបុណ្យ Holi ត្រូវបានគេស្គាល់ថាជាពិធីបុណ្យនៃពណ៌ ។ មនុស្សជាច្រើនបានលេងយ៉ាងសប្បាយជាមួយម្សៅពណ៌ និងល្បែងសាចទឹកដើម្បីសម្គាល់ការមកដល់នៃរដូវផ្ការីក ។

នៅរដ្ឋភាគខាងជើង Uttar Pradesh មនុស្សជាច្រើនបានប្រារព្ធពិធីបុណ្យនេះនៅឯប្រាសាទមួយ ទោះបីមានការអំពាវនាវមិនឲ្យមានការប្រមូលផ្តុំមនុស្សច្រើនក៏ដោយ ។

ពួកគេបានអធិស្ឋានសម្រាប់ការប្រមូលផលដ៏សំបូរបែប បន្ទាប់មកបានគប់ម្សៅពណ៌ក្រហម និងលឿង និងសាចទឹកដាក់គ្នាទៅវិញទៅមកយ៉ាងសប្បាយរីករាយ ។

បុរសម្នាក់បាននិយាយថា ជាធម្មតាគាត់ប្រកាន់ខ្ជាប់នូវពិធីសារការពារជំងឺកូវីដ ១៩ ព្រោះគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនៃករណីឆ្លង ប៉ុន្តែបានធ្វើការអធិស្ឋានដល់ព្រះដើម្បីឲ្យមានការលើកលែងទោសឲ្យ ។

ប្រទេសឥណ្ឌាមានករណីឆ្លងជំងឺកូវីដ ១៩ ច្រើនបំផុតទីបីនៅលើពិភពលោក ខណៈកាលពីថ្ងៃចន្ទប្រទេសនេះបានរកឃើញករណីឆ្លងថ្មីជាង ៦៨,០០០ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ។

ទន្ទឹមនោះការកើនឡើងនូវករណីផ្សេងៗទៀតត្រូវបានគេភ័យខ្លាច ដោយសារវិធានការទប់ស្កាត់ការឆ្លងជំងឺនេះមិនត្រូវបានអនុវត្តយ៉ាងតឹងរឹងនោះទេនៅតាមកន្លែងប្រារព្ធពិធីបុណ្យជាច្រើននៅទូទាំងប្រទេស ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសឥណ្ឌាមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១២,០៩៥,៣២៩ ករណី និងមានអ្នកស្លាប់ចំនួន ១៦២,១៤៧ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ កំពុងតែឆ្លងខ្លាំងផង មន្ទីរពេទ្យព្យាបាលកូវីដនៅឥណ្ឌា ត្រូវអគ្គិភ័យឆាបឆេះទៀត
ចុចអាន ៖ វីរុសបំប្លែងខ្លួន “កូវីដកូនកាត់” ផ្ទុះនៅឥណ្ឌា ឆ្លងកាន់តែងាយ និងមិនខ្លាចវ៉ាក់សាំង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន