កីឡា
ក្រោយឈ្នះពានទី៦ ទីបំផុត អ៊ុំ វិចិត្រ បានសម្រេចក្តីស្រមៃធំក្នុងអាជីពជាអ្នកចាំទី
អ្នកចាំទីជម្រើសជាតិកម្ពុជា និងក្លិបភ្នំពេញក្រោន អ៊ុំ វិចិត្រ បានសម្រេចក្តីស្រមៃធំរបស់ខ្លួនក្នុងនាមជាអ្នកចាំទីហើយ បន្ទាប់ពីចាប់ផ្តើមអាជីពមួយនេះតាំងពីឆ្នាំ២០០៨។

អ្នកចាំទី អ៊ុំ វិចិត្រ ដែលជាយុវជនរបស់ក្លិបបាល់ទាត់ក្រសួងការពារជាតិ បានជួយក្លិបក្រសួងការពារជាតិ ឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ២លើក គឺឆ្នាំ២០១០ និង២០១៦ ប៉ុន្តែក្រោយមកក៏បានរបួស។ ចុងឆ្នាំ២០១៧ រូបគេបានវិលត្រឡប់ចូលទីលានវិញ ដោយបានលេងពេញចន្លោះឆ្នាំ២០១៨ និង២០១៩ ជាពេលដែលប្អូនប្រុសបង្កើតរបស់ខ្លួនគឺអ្នកចាំទី អ៊ុំ សេរីរ័ត្ន បានរបួសម្តង។ ឆ្នាំ២០២០ រូបគេចូលរួមជាមួយក្លិបភ្នំពេញក្រោនជាកន្លែងដែលរូបគេបានឈ្នះជើងឯកលីគកំពូលកម្ពុជាជាលើកដំបូងនៅឆ្នាំ២០២១។

នៅឆ្នាំ២០២២ អ៊ុំ វិចិត្រ បានវិលត្រឡប់ទៅក្រសួងការពារជាតិវិញ និងបានត្រឡប់ទៅភ្នំពេញក្រោនជាថ្មីនៅឆ្នាំ២០២៣ ជាពេលដែលរូបគេបានឈ្នះពាន២ទៀតគឺ ខេមបូឌានលីគខាប់ និង ខេមបូឌានស៊ុបភើខាប់។
ទោះបីជាយ៉ាងណា ការឈ្នះជើងឯក៥លើកខាងលើ រូបគេមិនបានឈ្នះពានឯកត្តជនក្នុងនាមជាអ្នកចាំទីឆ្នើមឡើយ។ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ អ៊ុំ វិចិត្រ បានប្រាប់សារព័ត៌មាន «កម្ពុជាថ្មី» ក្នុងបទសម្ភាសមួយថា រូបគេនៅមានក្តីស្រមៃធំមួយក្នុងនាមជាអ្នកចាំទីនោះគឺ ពានស្រោមដៃមាស។
ពេលនោះកីឡាករនិយាយថា ៖«ក្តីស្រមៃមួយដ៏ធំគឺចង់ឈ្នះពានស្រោមដៃមាសជាអ្នកចាំទីល្អ។ រហូតដល់ឥឡូវនេះ ខ្ញុំមិនទាន់ធ្លាប់ឈ្នះពានជាអ្នកចាំទីល្អឡើយ។ ខ្ញុំចង់ឈ្នះពាននេះ ពីព្រោះលេងជាអ្នកចាំទី យើងគួរស្គាល់រសជាតិពាននេះយ៉ាងហោចណាស់ឲ្យបានម្តង»។

ទីបំផុតក្តីស្រមៃនេះបានកើតមានឡើងនៅពេលរូបគេបានជួយក្លិបភ្នំពេញក្រោន ឈ្នះពានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ រដូវកាល២០២៤-២៥ បន្ទាប់ពីរូបគេធ្វើបានយ៉ាងល្អក្នុងការជួយក្លិបឈ្នះ ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។
មិនត្រឹមតែសម្រេចបានក្តីស្រមៃធំរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែរូបគេត្រូវបានកោះហៅចូលរួមក្នុងក្រុមជម្រើសជាតិកម្ពុជាដើម្បីប្រកួតមិត្តភាពអន្តរជាតិជាមួយ តាហ្ស៊ីគីស្ថាន នៅថ្ងៃទី៥ ខែមិថុនា ថែមទៀតផង។

រដូវកាល២០២៤-២៥កន្លងទៅនេះ អ៊ុំ វិចិត្រ មិនសូវបានបង្ហាញខ្លួនច្រើនទេ ប៉ុន្តែរាល់ការបង្ហាញខ្លួនគឺតែងតែទទួលបានជ័យជម្នះ។ រូបគេបានបង្ហាញខ្លួនលើទីលានតែ៦ប្រកួតប៉ុណ្ណោះ ប៉ុន្តែឈ្នះទាំងអស់ និងជួយ Assist ឲ្យមិត្តរួមក្រុមស៊ុតចូលបាន១គ្រាប់ថែមទៀត៕

សមិទ្ធផល
- ពាន សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១០ នៅក្រសួងការពារជាតិ
- ពាន សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៦ នៅក្រសួងការពារជាតិ
- ពាន សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២៤-២៥ នៅភ្នំពេញក្រោន
- ពាន លីគកំពូលកម្ពុជា ឆ្នាំ២០២១ នៅភ្នំពេញក្រោន
- ពាន ខេមបូឌានលីគខាប់ ឆ្នាំ២០២៣ នៅភ្នំពេញក្រោន
- ពាន ខេមបូឌានស៊ុបភើខាប់ ឆ្នាំ២០២៣ នៅភ្នំពេញក្រោន

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ