ព័ត៌មានអន្ដរជាតិ
ជនជាតិស៊ូដង់ភៀសខ្លួនជាង៤លាននាក់ ខណៈសង្គ្រាមស៊ីវិលធ្វើឲ្យវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ
យោងតាមទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) មនុស្សជាង ៤លាននាក់បានភៀសខ្លួនចេញពីប្រទេសស៊ូដង់ចាប់តាំងពីសង្គ្រាមស៊ីវិលបានផ្ទុះឡើងក្នុងឆ្នាំ២០២៣ ដែលធ្វើឱ្យវាក្លាយជាវិបត្តិជនភៀសខ្លួនដ៏ធំបំផុតរបស់ពិភពលោក។

សារព័ត៌មានAl Jazeera បានចុះផ្សាយនៅថ្ងៃទី០៤ខែមិថុនានេះថា ក្រៅពីភៀសខ្លួនចេញពីប្រទេស៤លាននាក់ ប្រជាជនប្រមាណ ១០.៥លាននាក់ផ្សេងទៀត បានផ្លាស់ទីលំនៅនៅក្នុងប្រទេស។ ជម្លោះរវាងយោធាស៊ូដង់ និងកងកម្លាំងជំនួយរហ័សប៉ារ៉ាយោធា (RSF) បានជំរុញមនុស្សរាប់លាននាក់ឱ្យស្វែងរកសុវត្ថិភាពឆ្លងព្រំដែន ជាពិសេសទៅកាន់ប្រទេសជិតខាង ដូចជា ឆាដ ដែលឥឡូវនេះទទួលបានជនភៀសខ្លួនស៊ូដង់ ៨០០,០០០នាក់។
មន្ត្រីអង្គការសហប្រជាជាតិព្រមានថា វិបត្តិនេះគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ និងសកលលោក ជាមួយនឹងអំពើហិង្សាកាន់តែខ្លាំងឡើងនៅភាគខាងលិចទីក្រុង Darfur ។ ក្នុងសប្តាហ៍នេះ ក្បួនរថយន្តមនុស្សធម៌មកពីកម្មវិធីស្បៀងអាហារពិភពលោក និងអង្គការយូនីសេហ្វ ត្រូវបានរងការវាយប្រហារ ដោយបុគ្គលិកអង្គការសហប្រជាជាតិ៥នាក់បានបាត់បង់ជីវិត ខណៈកំពុងធ្វើដំណើរទៅកាន់ទីក្រុង el-Fasher ដើម្បីចែកចាយជំនួយ។
គួរបញ្ជាក់ថា ជម្លោះនៅក្នុងប្រទេសស៊ូដង់កើតចេញពីអស្ថិរភាពនយោបាយយ៉ាងជ្រៅបន្ទាប់ពីការបណ្ដេញមេដឹកកាន់តំណែងចាស់វស្សាលោក Omar al-Bashir ពីតំណែង និងការផ្លាស់ប្តូរទៅកាន់ការគ្រប់គ្រងបែបស៊ីវិលបានបរាជ័យ។ ក្រោយមកក៏មានការតស៊ូអំណាចរវាងមេទ័ព លោកAbdel Fattah al-Burhan និងមេដឹកនាំ RSF លោក Mohamed Hamdan Dagalo បានឈានដល់ជាសង្រ្គាមកាលពីខែមេសា ឆ្នាំ២០២៣ ធ្វើឲ្យប្រទេសធ្លាក់ទៅក្នុងភាពវឹកវរ និងធ្វើឱ្យមានមហន្តរាយមនុស្សធម៌កាន់តែធ្ងន់ធ្ងរឡើង៕



អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


