ព័ត៌មានអន្ដរជាតិ
ព័ត៌មានរន្ធត់នៅស៊ូដង់! ដ្រូន វាយប្រហារសាលាមត្តេយ្យ សម្លាប់កុមារ ៣៣នាក់
ជាព័ត៌មានដ៏រន្ធត់ដែលកើតឡើងនៅក្នុងប្រទេសស៊ូដង់ ដោយសាលាមត្តេយ្យមួយត្រូវរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) សម្លាប់មនុស្ស៥០នាក់ ក្នុងនោះមានកុមាររហូតដល់៣៣នាក់ឯណោះ។

តាមសេចក្តីរាយការណ៍របស់ BBC កាលពីថ្ងៃសៅរ៍ទី៦ខែធ្នូឆ្នាំ២០២៥ ការវាយប្រហារនេះកើតឡើងនៅក្រុង Kalogi ក្នុងតំបន់ Kordofan ខាងត្បូង ដោយដ្រូនបានបាញ់មីស៊ីលចំនួន២គ្រាប់។
អង្គការបណ្តាញវេជ្ជបណ្ឌិតស៊ូដង់ (SDN) បានចោទប្រកាន់កងកម្លាំងគាំទ្ររហ័ស (RSF) ថាជាអ្នកបើកការវាយប្រហារនេះ ប៉ុន្តែ RSF មិនទាន់ចេញមុខនិយាយអ្វីនោះទេ។

ពាក់ព័ន្ធការវាយប្រហារនេះដែរ អ្នកនាំពាក្យអង្គការយូនីសេហ្វលោក Sheldon Yett បានថ្កោលទោសយ៉ាងខ្លាំងនិងនិយាយថា៖ «កុមារមិនគួររងគ្រោះដោយសារជម្លោះឡើយ។ ការសម្លាប់កុមារនៅក្នុងសាលារៀនរបស់ពួកគេ គឺជាការរំលោភបំពានដ៏រន្ធត់លើសិទ្ធិកុមារ។ យូនីសេហ្វ សូមជំរុញគ្រប់ភាគី ត្រូវបញ្ឈប់ការវាយប្រហារទាំងនេះជាបន្ទាន់និងអនុញ្ញាតឲ្យគ្រប់គ្នា ទទួលបានជំនួយមនុស្សធម៌ដោយសុវត្ថិភាពនិងដោយគ្មានការរារាំង»។

សូមជម្រាបជាថ្មី សង្គ្រាមស៊ីវិលនៅស៊ូដង់ គឺជាការប្រយុទ្ធគ្នារវាង RSF ជាមួយកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) ឈានដល់កើតមានអំពើប្រល័យពូជសាសន៍ដោយស្នាដៃ RSF ដែលកំពុងតាមប្រមាញ់ក្រុមជនជាតិភាគតិចដូចជា Fur, Masalit និង Zaghawa។
តួលេខពីអង្គការសហប្រជាជាតិ ប៉ាន់ស្មានថា សង្គ្រាមនេះបានសម្លាប់មនុស្សជាង ១៥០ ០០០នាក់និង ១៤លាននាក់ផ្លាស់ទីលំនៅ។ ក្រៅពីការសម្លាប់ ក៏មានសេចក្តីរាយការណ៍ថា RSF បានចាប់រំលោភស្រ្តី ធ្វើទារុណកម្មគ្រប់ទម្រង់និងប្រព្រឹត្តអំពើឃោរឃៅជាច្រើនទៀតផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


