Connect with us

ព័ត៌មានអន្ដរជាតិ

មើលទៅមិនស្រួល! សហរដ្ឋអាមេរិក បញ្ជាឲ្យជម្លៀសអ្នកការទូតចេញពី មីយ៉ាន់ម៉ា

បានផុស

នៅ

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារទី៣០ខែមីនា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាឲ្យជម្លៀសអ្នកការទូតដែលមិនចាំបាច់ចេញពីប្រទេសមីយ៉ាន់ម៉ា ចំពេលមានការបង្ក្រាបទៅលើក្រុមបាតុករ ដែលបានសម្លាប់មនុស្សរាប់រយនាក់ចាប់តាំងពីរដ្ឋប្រហារយោធារបស់ប្រទេសនេះចាប់ផ្តើម។

ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យោធាមីយ៉ាន់ម៉ា បានឃុំខ្លួននិងទម្លាក់មន្ត្រីរដ្ឋាភិបាលជាប់ឆ្នោត។ ការតវ៉ានិងបាតុកម្មប្រឆាំងនឹងការគ្រប់គ្រងរបស់យោធា បានកើតឡើងហើយត្រូវបានគេរំពឹងថានឹងបន្តទៀត”។

សេចក្តីថ្លែងការណ៍បន្តថា នៅពាក់កណ្តាលខែកុម្ភៈ ក្រសួងការបរទេសបានអនុញ្ញាតឲ្យមានការចាកចេញដោយស្ម័គ្រចិត្តរបស់បុគ្គលិករដ្ឋាភិបាលសហរដ្ឋអាមេរិក និងសមាជិកគ្រួសាររបស់ពួកគេ។

អ្នកនាំពាក្យម្នាក់បាននិយាយថា “ក្រសួងការបរទេស បានធ្វើការសម្រេចចិត្តក្នុងការអនុញ្ញាតឲ្យមានការចាកចេញពីប្រទេសមីយ៉ាន់ម៉ា ព្រោះសុវត្ថិភាពនិងសន្តិសុខរបស់បុគ្គលិករដ្ឋាភិបាលសហរដ្ឋអាមេរិក និងអ្នកនៅក្នុងបន្ទុកក៏ដូចជាប្រជាជនអាមេរិកឯកជនគឺជាអាទិភាពខ្ពស់បំផុតរបស់ក្រសួង”។

គួរបញ្ជាក់ថា ចំនួនជនស៊ីវិលស្លាប់ក្នុងការបង្ក្រាបរបស់យោធា ឥឡូវនេះបានកើនឡើងដល់៥២០នាក់ហើយ ខណៈបណ្តាប្រទេសមហាអំណាច បានចេញការថ្កោលទោសចំពោះយុទ្ធនាការរបស់យោធាបន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ត្រឹមយប់មិញ ជន​ស៊ីវិល​ មីយ៉ាន់ម៉ា​ស្លាប់ដល់៥២១នាក់ ខណៈ​រត់​ចោល​ផ្ទះ​រាប់​ពាន់នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម