ព័ត៌មានអន្ដរជាតិ
យន្តហោះ Air India មួយទៀតត្រូវបង្ខំចុះចតភ្លាមៗសង្ស័យបញ្ហាបច្ចេកទេស
នៅព្រឹកថ្ងៃចន្ទនេះ យន្តហោះប្រភេទ Boeing 787-8 Dreamliner ជើងហោះហើរ AI-315 ពីហុងកុងទៅទីក្រុងដេលី របស់ក្រុមហ៊ុនអាកាសចរណ៍ Air India ត្រូវបានបង្ខំឱ្យត្រឡប់ទៅហុងកុងវិញភ្លាមៗ បន្ទាប់ពីហោះឡើង ដោយសារតែមានការសង្ស័យពីបញ្ហាបច្ចេកទេស។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត The Times of India នៅថ្ងៃទី១៦ខែមិថុនានេះ។

ក្រុមអាកាសយាននិកបានរកឃើញបញ្ហានេះនៅពាក់កណ្តាលអាកាស ហើយបានជ្រើសរើសការត្រឡប់មកវិញជាការប្រុងប្រយ័ត្ន។ អ្នកដំណើរទាំងអស់បានចុះចតដោយសុវត្ថិភាព ទោះបីជាក្រុមហ៊ុន Air India មិនទាន់ចេញសេចក្តីថ្លែងការណ៍ផ្លូវការក៏ដោយ។
ជាមួយគ្នានេះ កាលពីថ្ងៃអាទិត្យ ក៏មាន ជើងហោះហើរ Air India (AI-819) មួយទៀតដែលធ្វើដំណើរពីទីក្រុង ដេលី ទៅកាន់ទីក្រុង Vadodara ត្រូវត្រឡប់ទៅអាកាសយានដ្ឋានអន្តរជាតិ Indira Gandhi វិញភ្លាមៗ បន្ទាប់ពីហោះឡើង ដោយសារតែសង្ស័យថាមានបញ្ហាឧបករណ៍ចុះចត។ យ៉ាងណាយន្តហោះនេះបានចុះចតដោយសុវត្ថិភាពដោយគ្មានអ្នករបួស។

ឧបទ្ទវហេតុនេះទាំងនេះបានកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីសោកនាដកម្ម កាលពីថ្ងៃទី ១២ ខែមិថុនា ដែលយន្តហោះ Air India Boeing 787-8 Dreamliner របស់ទីក្រុងឡុងដ៍បានធ្លាក់បន្ទាប់ពីហោះចេញពីទីក្រុង Ahmedabad ។ ក្នុងហេតុការណ៍នោះយន្តហោះដែលផ្ទុកមនុស្ស ២៤២នាក់ បានធ្លាក់ចូលទៅក្នុងបរិវេណមហាវិទ្យាល័យវេជ្ជសាស្ត្រក្បែរនោះ។ មានតែអ្នកដំណើរម្នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត ខណៈពេលដែលអ្នកដំណើរ ២៤១ នាក់ និងមនុស្ស ២៩ នាក់នៅលើដី ដែលរួមទាំងនិស្សិតពេទ្យ ៥ នាក់ផងដែរបានបាត់បង់ជីវិត។
នៅពេលនេះក្រុមហ៊ុនអាកាសចរណ៍ Air India ស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើង បន្ទាប់ពីឧប្បត្តិហេតុយន្តហោះថ្មីៗជាច្រើននាំឲ្យមានការលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាពប្រតិបត្តិការ។ ព្រឹត្តិការណ៍ត្រឡប់មកវិញទាំងនេះរឹតតែជំរុញឱ្យមានការព្រួយបារម្ភអំពីពិធីការសុវត្ថិភាពរបស់ក្រុមហ៊ុនអាកាសចរណ៍កាន់តែខ្លាំងថែមទៀត ខណៈការស៊ើបអង្កេតលើករណីទាំងនេះកំពុងបន្ត៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


