ចរាចរណ៍
រថយន្ដដឹកខ្សាច់បុករះផ្ទះពលរដ្ឋច្រើនកន្លែងនៅក្រុងតាខ្មៅ
រថយន្តដឹកខ្សាច់មួយគ្រឿងបើករេពេញផ្លូវជ្រុលចង្កូតបុករះផ្ទះប្រជាពលរដ្ឋ ហាងលក់ម្ហូបអាហារ តូបលក់កាហ្វេ និង បង្គោលអគ្គិសនី បណ្តាលអោយខូចខាត និងមានមនុស្សរងរបួស។ ហេតុការណ៍បុករះបង្កដោយរថយន្ដធុនធំនេះ បានកើតឡើងនៅថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២៥ នៅចំណុចផ្លូវ១១៥(ជិតស្តុបA9) ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅមក្រុងតាខ្មៅ ខេត្តកណ្តាល ។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់វ័យប្រហែល៤០ឆ្នាំជាង បើកបររថយន្តមួយគ្រឿងម៉ាក Hyundai ពណ៌ស ពាក់ស្លាក ភ្នំពេញ 3E-2298 ជាប្រភេទរថយន្តធុនធំដឹកខ្សាច់ បើកបរក្នុងទិសដៅពីលេច មកកើត លុះជិតដល់កន្លែងកើតហេតុឃើញរថយន្តបើកធ្លាក់ផ្លូវម្ដងរួចហើយ ប៉ុន្តែនៅបន្តដំណើរមកមុខទៀត ខណៈមកដល់ចំណុចកើតហេតុ ក៏រេពេញផ្លូវម្ដងទៀតរួចបុកចូលកន្លែងលក់ម្ហូបអាហារ តូបលក់កាហ្វេ សំយាបផ្ទះ និងបង្គោលអគ្គិសនី បណ្ដាលឲ្យរងការខូចខាត និងមានមនុស្សរងរបួសផងដែរ។ ភ្លាមៗប្រជាពលរដ្ឋនៅក្បែរនោះបាននាំគ្នាឃាត់អ្នកបើកបររថយន្ត រួចរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានអោយចុះអន្តរាគមន៍នៅទីតាំងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចផ្នែកចរាចរណ៍នៃអធិការក្រុងតាខ្មៅបានចុះមកដល់កន្លែងកើតហេតុធើ្វការវាស់វែង និងបានឃាត់ខ្លួនម្ចាស់រថយន្តយកទៅសួរនាំ៕
អត្ថបទ៖ ម៉េង





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ