Connect with us

កីឡា

កីឡាករ​ អ៊ុំ​ ចំរើន​ មិន​នឹកស្មាន​ថា​មាន​ថ្ងៃ​នេះ​ ខណៈអ្វី​ដែល​ខំប្រឹង​ជាង​ ១០ឆ្នាំ​បាន​សម្រេច​ហើយ​

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ​មក​ពី​ខណ្ឌ​ដង្កោ​ អ៊ុំ​ ចំរើន​ មិន​នឹកស្មាន​ថា​ខ្លួន​អាច​ទទួល​បាន​ក្របខ័ណ្ឌ​ដូច​ពេល​នេះ​ ខណៈ​ការ​ខំប្រឹង​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​ជាង​ ១០​ឆ្នាំ​មក​នេះ​បាន​សម្រេច​បំណង​ធំ​ហើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ អ៊ុំ​ ចំរើន

កីឡាករ​ អ៊ុំ​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​ភាព​ជោគជ័យ​ធំ​មួយ​ក្នុង​វិស័យ​ប្រដាល់​ដែល​គ្រប់​គ្នា​ស្រមៃ​ចង់​បាន​កន្លង​មក​រួម​ទាំង​ខ្លួន​ផង​ដែរ។​ ការ​ចំណាយ​ពេល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​អស់​រយៈពេល​ជាង​ ១០ឆ្នាំ​នៅ​ពេល​នេះ​បាន​សម្រេច​ក្ដី​បំណងធំ​មួយ​នេះ​ហើយ។​

កីឡាករ​ អ៊ុំ​ ចំរើន (ក្រហម)

សិស្ស​គុន​មក​ពី​ក្លឹប​តាឡី​ខាង​លើ​បន្ថែម​ទៀត​ថា​ បញ្ហា​សរសៃ​ ACL​ នេះ​ធ្វើ​ឲ្យ​រូប​គេ​ឈប់​ពី​ប្រដាល់​គុន​ខ្មែរ​អស់​រយៈពេល​ ៧ឆ្នាំ។​ ចំរើន​ មិន​នឹកស្មាន​ថា​ខ្លួន​ឯង​អាច​វិល​ចូល​ប្រដាល់​វិញ​បាន​នោះ​ទេ​ និង​តស៊ូ​ហ្វឹកហាត់​សម្រកទម្ងន់​រហូត​បាន​ប្រកួត​វិញ​ និង​ទទួល​បាន​ក្របខ័ណ្ឌ​ទាហាន​បែប​នេះ​ឡើយ។​

កីឡាករ​ អ៊ុំ​ ចំរើន

ដោយ​សារ​តែ​ចិត្ត​នៅ​ស្រឡាញ់​ និង​ព្យាយាម​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់​កាល​ចេះ​តែ​បាន​សម្រេច​ដូច​ជា​សម្រក់​ទម្ងន់​ឲ្យ​ចុះ​មក​ជា​ច្រើន​គីឡូ​ ព្យាបាល​ជើង​ឲ្យ​ជា​ឡើង​វិញ​ និង​ការ​ធ្វើ​រាងកាយ​ឲ្យ​រឹងមាំ​ប្រសើរ​ឡើង​ឈាន​ដល់​ការ​ឡើង​ប្រកួត​បាន​វិញ។​

កីឡាករ​ អ៊ុំ​ ចំរើន

បញ្ជាក់​ដែរ​ថា​ ការ​ដែល​ទទួល​បាន​ក្របខ័ណ្ឌ​ទាហាន​នេះ​គឺ​ដោយ​សារ​ អ៊ុំ​ ចំរើន​ ប្រកួត​ប្រដាល់សកលតំណាង​ឲ្យ​ក្រសួង​ការពារជាតិ​ និង​បាន​ឈ្នះ​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ ​អំឡុង​ឆ្នាំ​២០២៤​ កន្លង​ទៅ​នេះ។​ ចំរើន​ ជា​អ្នក​ប្រដាល់​ចាស់​វស្សា​មួយ​រូប​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​ ប៉ុន្តែ​ដោយ​សារ​បញ្ហា​ដាច់​សរសៃ​ ACL​ ធ្វើ​ឲ្យ​រូប​គេ​មិន​អាច​ឡើង​សង្វៀន​អស់​រយៈពេល​ ៧ឆ្នាំ​គឺ​ស្ទើរ​តែ​អ្នក​គាំទ្រ​ភ្លេច​មុខ​ទៅ​ហើយ។​ ប៉ុន្តែ​ការ​តស៊ូ​ព្យាយាម​របស់​អ្នក​ប្រដាល់​រូប​នេះ​ទីបំផុត​ក៏​អាច​វិល​ត្រឡប់​មក​កាន់​គុន​ខ្មែរ​វិញ៕​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣០ នាទីutes មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ៤៨ នាទីutes មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម២ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ៣ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម៣ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ១០ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម