Connect with us

ព័ត៌មានជាតិ

តំបន់ជនបទ​ឃុំដារ ប្រែប្រួលមុខមាត់ថ្មី​អំពូល​សូឡា​​រាប់រយដើម​​បំពាក់​តាមផ្លូវ សម្រួល​ពលរដ្ឋ​​ធ្វើ​ដំណើរ​ពេល​រាត្រី

បានផុស

នៅ

អំពូលភ្លើងសូឡាច្រើនរយគ្រឿង ត្រូវបានរដ្ឋបាលឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ចាប់បំពាក់បំភ្លឺតាមដងផ្លូវជាតិលេខ ៧ ផ្លូវបេតុង និងផ្លូវក្រាល​គ្រួសធម្មជាតិ នៅត្រង់ចំនុច ផ្លូវកោង កែង និងផ្លូវបំបែកជាច្រើនកន្លែង ដើម្បីលើកកម្ពស់សោភណ្ឌ័ភាព ផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរពេលយប់ និងបញ្ជៀសនូវគ្រោះថ្នាក់ចរាចរណ៍។

ជាក់ស្ដែង ផ្លូវបេតុងអាមេថ្មីចំនួន ៣ខ្សែ ដែលឃុំដារទើបសម្រេចការស្ថាបបានការ​សាងសង់នាពេលកន្លងទៅថ្មីៗ ត្រូវបានបំពាក់អំពូលសូឡា​បាន​មួយ​ចំនួន ក្រោយ​ទទួលបានការឧបត្ថម្ភពីប្រជាពលរដ្ឋ និងសប្បុរសជននានា​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈាង វត មេឃុំដារ បានដឹកនាំក្រុមការងារឃុំ/ភូមិ និងសាលារៀន រួមប្រជាពលរដ្ឋបាន​ចុះដាក់បំពាក់អំពូល​សូឡា នៅផ្លូវបេតុងអាមេថ្មី ជាប់សាលាអញ្ចាញចំនួន ៦ ដើម និងផ្លូវលំថ្មី ចំនួន ២ ដើម។

លោក ផុន ដារា ប្រជាពលរដ្ឋរស់នៅភូមិស្ទឹងស្វាយ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ បានបង្ហាញការយល់ឃើញដូច្នេះ​ថា ការដាក់អំពូលភ្លើងសូឡាបំភ្លឺតាមដងផ្លូវនៅក្នុងមូលដ្ឋាន បាន​ជួយសម្រួលដល់ប្រជាពលរដ្ឋពេលធ្វើដំណើរពេលយប់ អំពូល​ភ្លើងភ្លឺខ្លាំង ដែលពុំធ្លាប់មានពីមុនមក៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម