Connect with us

ចរាចរណ៍

បើករថយន្តបំពានភ្លើងស្តុបជ្រុលបុកបុរសម្នាក់កំពុងជិះម៉ូតូឆ្លងផ្លូវស្លាប់ភ្លាមៗ

បានផុស

នៅ

បុរសម្នាក់ត្រូវបានរថយន្ដម៉ាក Ford Ranger Raptor មួយគ្រឿងបើកបំពានភ្លើងសញ្ញាចរាចរណ៍ជ្រុលបុកពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈកំពុងជិះម៉ូតូឆ្លងផ្លូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលា​ម៉ោង​១១និង៣០នាទីយប់​ ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០២៥ ស្ថិត​តាមបណ្ដោយផ្លូវ​ម៉ៅសេទុង​ សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី១​ ខណ្ឌ​បឹងកេងកង​​​ រាជធានី​ភ្នំពេញ​។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក​ Honda Click​ ពាក់ស្លាកលេខ ​​ភ្នំពេញ​ 2CM-4751 តាមបណ្ដោយផ្លូវ​១៧៣​ ក្នុងទិសដៅ​ពីត្បូងទៅជេីង​ ខណៈមកដល់ចំណុចស្តុបទូតចិន ម៉ូតូបានឆ្លងផ្លូវ ក៏ស្រាប់តែមានរថយន្ត​ Ford Ranger Raptor ពណ៌ស ពាក់ស្លាកលេខក ម្ពុជា​ N.P.0117 បើកក្នុងល្បឿនលឿន តាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុង​ទិសដៅ​ពីកេីតទៅលិច​ បំពានភ្លើងស្តុប ជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្ដាលអោយអ្នកជិះម៉ូតូបោកក្បាលស្លាប់តែម្តង​។ ភ្លាមៗ អ្នកបើកបររថយន្ដក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅសួរនាំ។

ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ធ្វេីការវាស់វែងយកម៉ូតូ និងរថយន្ដទៅរក្សាទុក​ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់អោយក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី​៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍៣២ វិនាទី មុន

បើករថយន្តបំពានភ្លើងស្តុបជ្រុលបុកបុរសម្នាក់កំពុងជិះម៉ូតូឆ្លងផ្លូវស្លាប់ភ្លាមៗ

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រជាកសិករនៅខេត្តព្រះវិហារ សប្បាយចិត្តយ៉ាងខ្លាំងដោយសារផ្លែល្ពៅ ឆ្នាំនេះមានទីផ្សារល្អ 

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋប្រមាណ៥ពាន់នាក់ បង្ខំចិត្តភៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពវត្តពោធិ៍៥ពាន់ដើម

ព័ត៌មានជាតិ១០ ម៉ោង មុន

ឱកាសការងារជិត១ម៉ឺនកន្លែង NEA និងរដ្ឋបាលក្រុងសំពៅពូន បានរៀបចំកិច្ចសម្ភាសនៅមូលដ្ឋាន

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ​អបអរសាទរ​​ពលករ​ខ្មែរ​ដែល​ទើប​មក​ពី​ប្រទេស​ថៃ​ ៨៣នាក់ បាន​ទទួល​ការងារ​ភ្លាមៗនៅ​ក្នុង​ខេត្តកោះកុង

Sokha Hotels

ព័ត៌មានពេញនិយម