កីឡា
ឆោម ភាធីរិទ្ធីរ័ត្ន៖ ក្ដីស្រមៃចង់ជាប់ជាជម្រើសជាតិបាល់ទះ ប៉ុន្តែប្រហែលមិនអាចសម្រេចទេព្រោះ…
យុវជន ឆោម ភាធីរិទ្ធីរ័ត្ន ថារូបគេស្រឡាញ់វិស័យកីឡាបាល់ទះនេះណាស់ និងកំពុងហ្វឹកហាត់ជាប្រចាំ ខណៈក្ដីស្រមៃនៅថ្ងៃអនាគតចង់ជាជាប់កីឡាបាល់ទះជម្រើសជាតិកម្ពុជា ប៉ុន្តែប្រហែលមិនអាចសម្រេចទេមើលទៅដោយសារកម្ពស់មិនសូវបាន។

ឆោម ភាធីរិទ្ធីរ័ត្ន
កីឡាករតំណាងខេត្តកណ្ដាល ឆោម ភាធីរិទ្ធីរ័ត្ន បានឲ្យដឹងថា រូបគេចូលចិត្ត និងលេងបាល់ទះនេះរយៈពេលប្រហែល ១០ឆ្នាំមកហើយ។ បច្ចុប្បន្នកំពុងហ្វឹកហាត់នៅវិទ្យាល័យហ៊ុនសែនតាខ្មៅផង និងនៅក្លឹបបញ្ជាការដ្ឋានអង្គរក្សផង។

ឆោម ភាធីរិទ្ធីរ័ត្ន ប្រកួតតំណាងខេត្តកន្លងទៅ
យុវជនមកពីខេត្តកណ្ដាលរូបនេះបន្ថែមទៀតថា នៅថ្ងៃអនាគតគឺចង់ក្លាយជាកីឡាករអាជីពលេងនៅក្លឹបធំៗដូចជាបញ្ជាការដ្ឋានអង្គរក្សជាដើម និងជាប់ជម្រើសជាតិផងដែរ។ ប៉ុន្តែក្ដីស្រមៃជាមួយក្រុមជម្រើសជាតិនេះប្រហែលជាមិនអាចកើកឡើងទេ ព្រោះរូបគេថាកម្ពស់មិនសូវខ្ពស់។ យ៉ាងណាគឺនៅបន្តខំប្រឹងហ្វឹកហាត់បន្ថែមទៀតដើម្បីសម្រេចក្ដីស្រមៃ។

ឆោម ភាធីរិទ្ធីរ័ត្ន ប្រកួតតំណាងខេត្តកន្លងទៅ
បញ្ជាក់ដែរថា យុវជន ឆោម ភាធីរិទ្ធីរ័ត្ន ជាកីឡាករលេងតំណាងឲ្យខេត្តកណ្ដាល និងជួយឲ្យខេត្តឈ្នះបានមេដាយមាស នៃព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សា ឆ្នាំ២០២៥ កន្លងទៅនេះ។ រូបគេមានកម្ពស់ ១,៧៨ Cm លេងតួនាទីជាអ្នកលើកបាល់ (ប៉ះសេ) មកពីវិទ្យាល័យហ៊ុនសែនតាខ្មៅ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


