ព័ត៌មានអន្ដរជាតិ
ត្រាំ៖ អាមេរិកនឹងបញ្ជូនលិខិតទៅប្រទេសនានាពីអត្រាពន្ធបដិការថ្ងៃនេះ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចង់កំណត់ពន្ធជាក់លាក់ជាជាងការចរចាគ្នាស្មុគស្មាញ ដោយលោកអះអាងថា អាមេរិកនឹងចាប់ផ្ដើមផ្ញើលិខិតបញ្ជាក់អត្រាពន្ធបដិការទៅប្រទេសផ្សេងៗនាថ្ងៃសុក្រនេះ ដែលបង្ហាញពីរបត់ដ៏ធំនៃយុទ្ធសាស្រ្តរបស់លោកកាលពីមុន ដែលទុកពេលឱ្យមានការចរចាពាណិជ្ជកម្មទ្វេរភាគី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការឱ្យដឹងពីជំហានបន្ទាប់បែបនេះរបស់លោក ត្រាំ ធ្វើឡើងចំពេលពន្ធគយបដិការជិតត្រឡប់មកវិញជាថ្មីនៅថ្ងៃ ៩ កក្កដា ខាងមុខ ក្រោយផ្អាកអស់រយៈពេល ៩០ ថ្ងៃ សម្រាប់ការចរចា បន្ទាប់ពីប្រធានាធិបតីអាមេរិកដដែល ប្រកាសវាឡើងកាលពីដើមខែមេសា ដែលបង្កជាកង្វល់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចទូទាំងពិភពលោក។
ដោយទទួលស្គាល់ពីភាពស្មុគស្មាញនៃការចរចាជាមួយប្រទេសជាង ១៧០ ទូទាំងសកល លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន មុនពេលចេញដំណើរទៅកាន់រដ្ឋ Iowa កាលពីថ្ងៃព្រហស្បតិ៍ថា លិខិតរបស់អាមេរិកនឹងផ្ញើទៅកាន់ប្រទេសចំនួន ១០ ក្នុងពេលតែមួយ ដោយកំណត់អត្រាពន្ធពីចន្លោះ ២០-៣០ ភាគរយ។
លោកថ្លែងបន្តយ៉ាងដូច្នេះថា៖ «យើងមានប្រទេសជាង ១៧០ ហើយតើយើងអាចចុះកិច្ចព្រមព្រៀងបានប៉ុន្មាន? ទាំងអស់នោះស្មុគស្មាញខ្លាំងណាស់»។

លោក ត្រាំ រំពឹងថា នឹងមានកិច្ចព្រមព្រៀងជាលម្អិត២-៣ទៀតជាមួយប្រទេសផ្សេងៗ បន្ទាប់ពីលោកបានប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយវៀតណាមកាលពីថ្ងៃពុធ ដោយដាក់ពន្ធវៀតណាម ២០ ភាគរយ (ធៀបនឹងអត្រាដើម ៤៦ ភាគរយ)។ យ៉ាងណាមិញ ប្រធានាធិបតីអាមេរិកដដែល បាននិយាយថា លោកចង់បញ្ជូនដំណឹងទៅប្រទេសដទៃផ្សេងៗអំពីអត្រាពន្ធជាក់លាក់ជាង ដោយមិនចាំបាច់ចរចាលម្អិតនោះទេ។
ការលើកឡើងរបស់លោក ត្រាំ បែបនេះ បង្ហាញថា សហរដ្ឋអាមេរិកត្រូវប្រឈមមុខនឹងភាពស្មុគស្មាញនៃការចរចាជាមួយប្រទេសផ្សេងៗគ្នាដើម្បីសម្រេចបានការចង់បានរួម រាប់តាំងពីពន្ធ រហូតដល់របាំងមិនមែនពន្ធគយ។ កន្លងមក លោករអ៊ូរទាំម្ដងហើយម្ដងទៀតថា សហភាពអឺរ៉ុប ជប៉ុន រួមទាំងកាណាដា ពិបាកចរចាគ្នា ខណៈប្លុក និងប្រទេសទាំងនេះ សុទ្ធតែជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់អាមេរិក។
រដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិក លោក Scott Bessent ឯណោះវិញ បានប្រាប់ Bloomberg ថា ប្រទេសប្រហែល ១០០ អាចនឹងជាប់ពន្ធបដិការ ១០ ភាគរយ ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើននឹងប្រកាសឡើងជាន់ៗគ្នានៅមុខថ្ងៃកំណត់ ៩ កក្កដា។
ថ្មីៗនេះ ខណៈ ៩ កក្កដា កាន់តែខិតជិតមកដល់ លោក ត្រាំ បញ្ជាក់ថា លោកនឹងមិនពន្យារពេលអនុវត្តដើម្បីចរចាទៀតនោះទេ ខណៈមកទល់បច្ចុប្បន្នក្រៅតែពីចិន មានតែចក្រភពអង់គ្លេស និងវៀតណាមប៉ុណ្ណោះ ដែលសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក ពាក់ព័ន្ធនឹងពន្ធគយបដិការ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


