កីឡា
ស្ថិតិរបស់ក្រុមបាល់ទាត់នារី កម្ពុជា រីកចម្រើនខ្លាំងគួរទទួលបានការលើកទឹកចិត្ត
ក្រុមបាល់ទាត់ជម្រើសជាតិនារី កម្ពុជា ទើបត្រូវបានបង្កើតឡើងវិញ និងមានសកម្មភាពប្រកួតលើឆាកអន្តរជាតិជាផ្លូវការនៅឆ្នាំ ២០១៨ ប៉ុន្តែទទួលបានលទ្ធផលគួរឲ្យកត់សំគាល់នារយៈពេលប្រមាណ ៣ ឆ្នាំចុងក្រោយ។

និយាយត្រឹមក្រោយសម័យសង្គ្រាម ក្រុមបាល់ទាត់នារីកម្ពុជា ត្រូវបានបង្កើតឡើងវិញនៅឆ្នាំ ២០១៨ ដើម្បីចូលរួមប្រកួតពានរង្វាន់នារី អាស៊ាន។ បើកឆាកក្រុមនារីកម្ពុជាបានឈ្នះ ទីម័រខាងកើត ដោយលទ្ធផល ១២-០ ប៉ុន្តែចាញ់ ៣ ប្រកួតចុងក្រោយ។
មួយឆ្នាំក្រោយមក ពាននារីអាស៊ានដដែលនៅឆ្នាំ២០១៩ ក្រុមនារីកម្ពុជាបានចាញ់ទាំង ៣ ប្រកួតក្នុងពូល ហើយកីឡាស៊ីហ្គេម ឆ្នាំ ២០២១ នៅប្រទេសវៀតណាម ក្រុមនារីកម្ពុជាបានចាញ់ទាំង ២ ប្រកួតក្នុងពូល។

ឈានចូលឆ្នាំ ២០២២ សម្រាប់ការប្រកួត ជើងនារីអាស៊ាន ក្រុមនារី កម្ពុជាកាន់តែល្អប្រសើរដោយបានឈ្នះ ១ ប្រកួត ស្មើ ១ ប្រកួត និងចាញ់ ២ ប្រកួត។ ស្ថិតិកាន់តែល្អចាប់ពីឆ្នាំ ២០២៣ នៅពេលកម្ពុជា ធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកដំបូង ខណៈ ក្រុមនារីកម្ពុជា ដែលបានចូលរួមប្រកួតព្រឹត្តិការណ៍នេះលើកដំបូងដែរ បានបង្កើតកំណត់ត្រាក្នុងការឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នារីកម្ពុជា បានឈ្នះ ឡាវ ២-០ និងឈ្នះ សិង្ហបុរី ១-០ ហើយចាញ់ថៃ ០-៣ ដើម្បីឡើងទៅកាន់វគ្គ ៤ ក្រុមចុងក្រោយ ប៉ុន្តែចាញ់ វៀតណាម ០-៤ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងចាញ់ ថៃ ០-៦ នៅវគ្គដណ្តើមមេដាយសំរិទ្ធ។
ឆ្នាំ ២០២៤ ក្រុមនារីកម្ពុជា បានបង្កើតកំណត់ត្រាថ្មីមួយទៀតក្នុងការទទួលបានចំណាត់ថ្នាក់លេខ ២ ពាននារីអាស៊ាន ASEAN Women’s Cup នៅប្រទេសឡាវ។ ពួកគេបាន ស្មើ ឥណ្ឌូណេស៊ី ០-០ និង ឈ្នះ ម៉ាឡេស៊ី ២-០ វគ្គសន្សំពិន្ទុក្នុង និង បានឈ្នះ ទីម័រខាងកើត ៣-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែចាញ់ ឥណ្ឌូណេស៊ី ១-៣ នៅវគ្គផ្តាច់ព្រ័ត្រ។

ឈានចូលឆ្នាំ ២០២៥ ក្រុមនារីកម្ពុជា បានប្រកួតមិត្តភាពអន្តរជាតិជាលើកដំបូង ដោយបានយកឈ្នះ ក្រុមនារី ហ្គាំ ដោយលទ្ធផល ១-០។ បន្ទាប់មក ក្រុមនារីកម្ពុជាបានចូលរួមប្រកួត ជម្រុះជើងឯកនារីអាស៊ី AFC Women’s Asian Cup ជាជើងលើកដំបូង និងរកបាន ៤ ពិន្ទុក្នុងពូល។ ប្រកួតលើកទី១ នារីកម្ពុជា ស្មើ ហុងកុង ១-១, លើកទី២ ចាញ់ ហ្វីលីពីន ០-៦ និងលើកទី៣ ឈ្នះ អារ៉ាប៊ីសាអ៊ូឌីត ២-១ ដើម្បីបញ្ចប់ព្រឹត្តិការណ៍ ក្នុងនាមជាម្ចាស់ផ្ទះស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ក្នុងពូល G។

តាមរយៈលទ្ធផលល្អប្រសើរក្នុងរយៈពេលប្រមាណ ៣ ឆ្នាំចុងក្រោយនេះ ពួកគេគួរទទួលបានការលើកទឹកចិត្តឲ្យបានច្រើនពីថ្នាក់ដឹកនាំ និងអ្នកគាំទ្រដើម្បីជំរុញពួកគាត់ឲ្យកាន់តែខិតខំប្រឹងប្រែងបន្ថែមទៀត ខណៈពួកគេកំពុងមានភារកិច្ចសំខាន់ៗជាច្រើននាពេលខាងមុខ៕

ជើងឯកនារីអាស៊ាន AFF Women’s Championship ឆ្នាំ២០១៨
- ឈ្នះ ទីម័រខាងកើត ១២-០
- ចាញ់ ម៉ាឡេស៊ី ០-៤
- ចាញ់ ថៃ ០-១១
- ចាញ់ អូស្ត្រាលី ០-១២
ជើងនារីអាស៊ាន AFF Women’s Championship ឆ្នាំ២០១៩
- ចាញ់ វៀតណាម ០-១០
- ចាញ់ មីយ៉ាន់ម៉ា ១-០
- ចាញ់ ឥណ្ឌូណេស៊ី ០-៤
កីឡាស៊ីហ្គេម ឆ្នាំ ២០២១
- ចាញ់ ហ្វីលីពីន ០-៥
- ចាញ់ វៀតណាម ០-៧
ជើងនារីអាស៊ាន AFF Women’s Championship ឆ្នាំ ២០២២
- ស្មើ ឡាវ ១-១
- ចាញ់ វៀតណាម ០-៣
- ចាញ់ មីយ៉ាន់ម៉ា ០-៣
- ឈ្នះ ទីម័រខាងកើត ៣-១
កីឡាស៊ីហ្គេម ឆ្នាំ ២០២៣
- ឈ្នះ ឡាវ ២-០
- ឈ្នះ សិង្ហបុរី ១-០
- ចាញ់ ថៃ ០-៣
- ចាញ់ វៀតណាម ០-៤
- ចាញ់ ថៃ ០-៦
ជើងឯកនារីអាស៊ានកម្រិតទី២ ASEAN Women’s Cup ឆ្នាំ២០២៤
- ស្មើ ឥណ្ឌូណេស៊ី ០-០
- ឈ្នះ ម៉ាឡេស៊ី ២-០
- ឈ្នះ ទីម័រខាងកើត ៣-០
- ចាញ់ ឥណ្ឌូណេស៊ី ១-៣
ការប្រកួតមិត្តភាពអន្តរជាតិ ឆ្នាំ ២០២៥
- ឈ្នះ ហ្គាំ ១-០

ជម្រុះជើងឯកនារីអាស៊ី AFC Women’s Asian Cup
- ស្មើ ហុងកុង ១-១
- ចាញ់ ហ្វីលីពីន ០-៦
- ឈ្នះ អារ៉ាប៊ីសាអ៊ូឌីត ២-១

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីសិង្ហបុរី គាំទ្រឱ្យកម្ពុជា-ថៃ ដោះស្រាយជម្លោះព្រំដែនដោយប្រើយន្តការច្បាប់អន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ ត្រៀមស្នើទៅ Google ឲ្យយកតាមផែនទីរបស់ខ្លួនវិញ ទើបប្រាសាទតាមាន់ធំ ស្ថិតក្នុងដីថៃ