Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី ស្នើ​ខែល Patriot តែលោក ត្រាំ សុំ​ពិចារណា​តិច​សិន ព្រោះ​វា​«ថ្លៃ​ណាស់»

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានជួប​​​បេសកជនអាមេរិកលោក Keith Kellogg នៅទីក្រុងរ៉ូម ដើម្បីស្នើសុំជាផ្លូវការនូវការគាំទ្រ​​ដែន​អាកាស​របស់​ក្រុង​វ៉ាស៊ីនតោន ក្នុង​នោះ​មាន​ទាំង​ប្រព័ន្ធការពារ Patriot ខណៈដែលអ៊ុយក្រែន​កំពុង​ប្រឈមមុខនឹងការកើនឡើងនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់រុស្ស៊ី​កាន់​តែ​ខ្លាំង។

លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី និង​លោក Keith Kellogg (រូបថត៖ គណនី X លោកហ្សេលេនស្គី)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​ជួប​លោក Kellogg លោក ហ្សេលេនស្គី បាន​​​​​បង្ហោះ​សារ​នៅ​លើ​​បណ្ដាញ​សង្គម​ X កាល​ពី​ថ្ងៃ​ទី​៩​ខែ​កក្កដាថា «ពួក​យើងបានពិភាក្សាអំពីការផ្គត់ផ្គង់អាវុធ និងការពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែន ចំពេលមានការវាយប្រហាររបស់រុស្ស៊ីកាន់តែខ្លាំង។ នេះនៅតែជាអាទិភាពកំពូល»។ បន្ថែម​ពី​ការ​ស្នើ​សុំ​ជំនួយ លោក ហ្សេលេនស្គី ក៏​បាន​កត់​សម្គាល់​ផង​ដែរ​នូវ​​ការពិភាក្សាលើការទិញសព្វាវុធរបស់សហរដ្ឋអាមេរិក ការផលិតរួមគ្នា​លើ​វិស័យ​ការពារជាតិ និងការពង្រីកការផលិតយោធានៅក្នុង​ទឹក​ដី​អ៊ុយក្រែន។

ពាក់ព័ន្ធ​នឹង​​សំណើ​របស់​លោក ហ្សេលេនស្គី ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បានឆ្លើយ​តប​ថា ប្រព័ន្ធ​ការពារ​ដែន​អាកាស Patriot គឺ​ «ថ្លៃណាស់» ដោយគូសបញ្ជាក់​ថា ឃ្លាំង​អាវុធ​របស់​ក្រុង​វ៉ាស៊ីនតោន​មាន​កំណត់។ លោកបាន​ប្រាប់​ថា ខែល Patriot គឺកម្រ ហើយការសម្រេចចិត្តណាមួយក្នុងការផ្តល់ពួកវា​ឲ្យ​ទៅ​អ៊ុយក្រែន នឹងត្រូវការការពិចារណាផ្ទៃក្នុងបន្ថែមទៀត។

សូម​ជម្រាប​ថា កិច្ចប្រជុំនៅទីក្រុងរ៉ូម​នេះ បានធ្វើឡើងចំពេល​មានការវាយលុកពីលើអាកាសដ៏ធំបំផុតរបស់រុស្ស៊ី ដែល​មាន​យន្តហោះគ្មានមនុស្សបើក និង​មីស៊ីល​ជាង ៧៤០គ្រាប់​ផ្លោង​ទៅ​​លើ​ទឹក​ដី​អ៊ុយក្រែន។ លោក ហ្សេលេនស្គី បានរំលឹកឡើងវិញនូវតម្រូវការបន្ទាន់របស់អ៊ុយក្រែន សម្រាប់ការពង្រឹងការការពារដែនអាកាស។ លោក​ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ខ្លាំង​ជាង​មុន​លើ​​ប្រភព​ចំណូល​ប្រេង​របស់​រុស្ស៊ី​ផង​ដែរ៕

ប្រព័ន្ធ​ការពារ​អាកាស Patriots (រូបថត៖ Reuters)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា​ស្នើ​រដ្ឋាភិបាល​ចាត់​វិធានការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិត​ខាង ​ដើម្បី​ជួយ​គាំទ្រ​ការ​ចិញ្ចឹមត្រី​ក្នុង​ស្រុក

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្ទះទេវតាមួយខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវ​បាន​លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់​ជូន​ប្រជាពល​រដ្ឋ​នៅ​ខេត្ត​កំពង់ចាម

ព័ត៌មានជាតិ៩ ម៉ោង មុន

វឌ្ឍនភាព​ទំនប់​អូរតេធិបតី ៖ ក្រោយ​ដាក់​សម្ពោធ​ អាជ្ញាធរ​ត្រៀម​ត​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​ជូនពលរដ្ឋ​ក្នុងខេត្តមណ្ឌលគិរី

កីឡា៩ ម៉ោង មុន

មាស​ ម៉ើ​ ប្រសិន​បើ​មាន​ការ​ឧបត្ថម្ភ​ណា​មួយ​លោក​នឹង​បន្ត​បើក​ក្លឹបមហិទ្ធិឬទ្ធិគុនខ្មែរ​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាស៊ាន​ឯកភាព​​មិនទទួលយក​ការ​បោះឆ្នោត​នៅមីយ៉ាន់​ម៉ា​គ្រោងធ្វើចុងឆ្នាំនេះ​​

ព័ត៌មានជាតិ២១ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

សន្តិសុខសង្គម១៣ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អានុទីន មាន​ប្រវត្តិសិក្សា ​មុខ​ជំនួញ និង​ នយោបាយ ​មិនធម្មតា នៅ​មុន​​កើតជម្លោះក្ដៅគគុកជាមួយ ផែថងថាន

Sokha Hotels

ព័ត៌មានពេញនិយម