Connect with us

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ ការងារ​ស្ម័គ្រចិត្ត​ធ្វើ​ឱ្យ​យើង​ចេះអត់ធ្មត់​ចេះធ្វើការងារ​ជាក្រុម​និង​អភិវឌ្ឍន៍​ខ្លួន​ឱ្យ​កាន់​តែ​តឹងមាំ

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានីបានលើកឡើងថា ការចូលរួមការងារស្ម័គ្រចិត្តជួយឱ្យយើងចេះអត់ធ្មត់ ចេះធ្វើការងារជាក្រុម អភិវឌ្ឍស្មារតី ចំណេះ និងជំនាញ​ព្រម​ទាំង​ធ្វើ​ឱ្យ​យើង​ឱ្យ​កាន់​តែ​មាន​ភាព​រឹងមាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិកថ្មី របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនៅព្រឹកថ្ងៃទី១៧កក្កដានេះ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ការងារស្ម័គ្រចិត្តត្រូវការទឹកចិត្តចេញពីបេះដូងនិងជាការវាស់វែងភាពអត់ធ្មត់ ការជួបប្រទះនូវការប្រតិបត្តិដោយផ្ទាល់រវាងការរៀននៅក្នុងថ្នាក់ និងការអនុវត្តជាក់ស្តែង ដើម្បីទទួលនូវការហ្វឹកហាត់ជាក់ស្តែង និងទទួលនូវបទពិសោធន៍ នាំមកនូវអនុស្សាវរីយ៍យូរអង្វែង។

ឯកឧត្ដម ហ៊ុន ម៉ានី បានបន្តទៀតថា ការ​ចូលរួមការងារស្ម័គ្រចិត្ត មិនត្រឹមតែសម្រាប់ជាប្រយោជន៍ដល់សង្គមប៉ុណ្ណោះទេ តែដើម្បីអភិវឌ្ឍស្មារតី ចំណេះ ជំនាញរបស់បុគ្គលរៀងៗខ្លួនម្នាក់ៗផងដែរ។ ឯកឧត្ដមបានពន្យល់បន្ថែមថា អំឡុងពេលបំពេញការងារស្ម័គ្រចិត្ត បុគ្គលម្នាក់ៗអាចសិក្សាអំពីកម្រិតនៃការអត់ធ្មត់ តស៊ូ របស់ខ្លួនដោយសារការងារស្ម័គ្រចិត្តទាមទារការតាំងចិត្ត ការលះបង់ខ្ពស់ទាំងស្មារតី និងកម្លាំងដើម្បីសម្រេចគោលដៅណាមួយ។ ទន្ទឹមនេះ អ្នកស្ម័គ្រចិត្តទាំងអស់អាចដកស្រង់ពិសោធន៍ និងអនុវត្តជាក់ស្តែងលើការងារទំនាក់ទំនង សម្របសម្រួល និងការសម្រេចចិត្ត ដែលសុទ្ធតែជាធាតុសំខាន់ក្នុងការបណ្តុះ និងសម្រួចភាពជាអ្នកដឹកនាំសម្រាប់ខ្លួនឯងផ្ទាល់។

លើសពីនោះទៀតសោត ការ​ចូលរួមរបស់អ្នកស្ម័គ្រចិត្តទាំងអស់ ក៏នឹងក្លាយជាភាព​ជា​គំរូ​ដល់​យុវជនដទៃទៀត​ឱ្យបន្តស្មារតី និងសកម្មភាពវិជ្ជមានដែលជះឥទ្ធិពលទៅលើសង្គម និងប្រទេសជាតិ ។

លោក សាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល, ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និង​ជា​អនុប្រធានប្រតិបត្តិទទួលបន្ទុកជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានថ្លែងថា ការងារស្ម័គ្រចិត្តនេះគឺជាការផ្តល់ឱកាសដល់និស្សិត សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានទទួលការរៀនសូត្របន្ថែម អនុវត្តផ្ទាល់នៅមូលដ្ឋាន និងឱកាស ចូលរួមលើកកម្ពស់សុខភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែលជាអទិភាពមួយ ដ៏សំខាន់ របស់រាជរដ្ឋាភិបាលហើយការចូលរួមសកម្មភាពមនុស្សធម៌ និងសង្គមទាំងនេះ បានបង្ហាញច្បាស់អំពីការយកចិត្តទុកដាក់ របស់ ឯកឧត្តម ប្រធាន និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ម៉ានី ទាំងអស់ ដែលតែងតែ ខ្វល់ខ្វាយគិតគូរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋដែលជួបការលំបាកក្នុងគ្រប់កាលទេសៈ។

លោក សាស្ត្រាចារ្យបានបន្ថែមថា អំពើល្អទាំងនេះ ក៏ជាគំរូដ៏ឧត្តុងឧត្តម សម្រាប់ និស្សិត អនុវត្តតាមដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាអ្នកវិជ្ជាជីវៈសុខា ភិបាលដែលមាន គុណធម៌ សីលធម៌វិជ្ជាជីវៈខ្ពស់ និងតែងតែប្រកាន់ខ្ជាប់នូវស្មារតី ស្រឡាញ់ជាតិ ប្រព្រឹត្តតែ អំពើល្អ សុច្ចរិត ត្រឹមត្រូវ និង មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ មិនទទួលបានសេវាសុខាភិបាល ប្រកបដោយ គុណភាពឡើយ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៧ វិនាទី មុន

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ ការងារ​ស្ម័គ្រចិត្ត​ធ្វើ​ឱ្យ​យើង​ចេះអត់ធ្មត់​ចេះធ្វើការងារ​ជាក្រុម​និង​អភិវឌ្ឍន៍​ខ្លួន​ឱ្យ​កាន់​តែ​តឹងមាំ

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

ពលរដ្ឋថៃ នៅព្រំដែនសឹងគ្រប់ជ្រុង កំពុងរស់នៅមិនបានសុខ មានតែភាពភ័យខ្លាច

ព័ត៌មានជាតិ៥៦ នាទីutes មុន

ទូតចិន ថា បទបញ្ជាសម្ដេចធិបតី បង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការបោសសម្អាតអំពើឆបោកតាមអនឡាញ

ព័ត៌មានជាតិ៥៩ នាទីutes មុន

អាជ្ញាធរ និងយុវជន ក្នុងខេត្តមណ្ឌលគិរី សំណូមភ្ញៀវទេសចរទុកដាក់សំរាមឱ្យបានត្រឹមត្រូវ

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរសង្កាត់ទំនប់ទឹក ដាក់ប្រព័ន្ធលូថ្មីរំដោះទឹក នារដូវវស្សា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ថា មីនដែលទាហានខ្លួនជាន់ ទើបបង្កប់ថ្មីៗ ផ្ទុយពីការអះអាងរបស់ Boonsin Phadklang

សន្តិសុខសង្គម១៨ ម៉ោង មុន

ឪពុក​ចេញ​ទៅ​ផឹក​ស៊ី ទុក​ឱ្យ​ក្មេង​ៗនៅ​ក្នុង​ផ្ទះ​បង្ក​ជា​អគ្គិភ័យ ​សំណាង​សមត្ថកិច្ច​អន្តរាគមន៍​ជួយ​ទាន់​ពេល

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ សួរទៅនាយករដ្ឋមន្ត្រីស្ដីទីថៃថា លេបថ្នាំខុស បាត់ការចងចាំមែនទេ ទើបហ៊ាននិយាយថា ហ៊ុន សែន អត់តម្លៃទាំងដែលធ្លាប់រងចាំសម្ដេច៤ម៉ោង ដើម្បីអង្វរសុំចរចា?

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ទាហានថៃ ៣នាក់ជាន់មីននៅព្រំដែនជាប់កម្ពុជា ក្នុងនោះម្នាក់របួសធ្ងន់ ដាច់ជើងម្ខាង

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ចែម វីឌ្យ៉ា នឹងក្លាយជា​កូន​ខ្មែរទី២​ដែលកាន់​តួនាទីជាន់ខ្ពស់​ក្នុង​ស្ថាប័នអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម