កីឡា
សមត្ថភាពមិនធម្មតា គឿម សុវណ្ណឃីម ធ្លាប់ឈ្នះជើងខ្លាំង ហាន់ ពី ពេជ្រ សុឃីម ប៉ុន្តែមិនសូវល្បីឈ្មោះដូចគេ
អ្នកលេងគុនខ្មែរ គឿម សុវណ្ណឃីម មានប្រវត្តិប្រកួតមិនធម្មតាឈ្នះខ្សែក្រវាត់ វាយនៅក្រៅប្រទេស និងធ្លាប់ឈ្នះជើងខ្លាំង ហាន់ ពី ពេជ្រ សុឃីម គោរមៈ ច័ន្ទរាជ្យ ជាដើម ប៉ុន្តែកេរ្តិ៍ឈ្មោះមិនសូវល្បីដូចកីឡាករមួយចំនួននោះទេ។

កីឡាករ គឿម សុវណ្ណឃីម
កីឡាករ គឿម សុវណ្ណឃីម បានឲ្យដឹងថា ដំបូងៗឡើយមិននឹកស្មានថាខ្លួនអាចប្រឡូកក្នុងអាជីពនេះរហូតមានសមត្ថភាពល្អគួរសមបែបនេះទេ ព្រោះចូលហាត់តាមក្ដីស្រឡាញ់ចង់ឡើងប្រកួតដូចកីឡាករដទៃទៀតប៉ុណ្ណោះ។ ដោយសារការខំប្រឹងតស៊ូទើបជំរុញឲ្យខ្លួនអភិវឌ្ឍន៍សមត្ថភាពម្ដងបន្តិចៗបានរហូតដូចពេលនេះ។

សុវណ្ណឃីម ពេលប្រកួតនៅជប៉ុន
កូនសិស្សលោក ផាត សូដា រូបនេះបន្ថែមទៀតថា បើនិយាយពីប្រវត្តិប្រកួតគឺធ្លាប់ឈ្នះជើងខ្លាំងច្រើនរូបដែរដូចជា សាន់ វាសនា ហាន់ ពី ពេជ្រ សុឃីម គោរមៈ ច័ន្ទរាជ្យ និងកំពុងគ្រងខ្សែក្រវាត់ ៣គ្រឿង ពានរង្វាន់ រួមទាំងមេដាយផ្សេងៗជាច្រើនទៀត។

សុវណ្ណឃីម ប៉ះបរទេស
ងាកមកនិយាយពីកេរ្តិ៍ឈ្មោះវិញមិនសូវល្បីដូចកីឡាករដទៃ គឿម សុវណ្ណឃីម បញ្ជាក់ថាអាចមកពីរូបគេជាកីឡាករវាយបែបក្បាច់ និងមិនសូវបុកទើបមិនទទួលបានការគាំទ្រច្រើន។ អ្នកគាំទ្របច្ចុប្បន្នចូលចិត្តកីឡាករប្រភេទដើរបុក ដូច្នេះអ្នកដែលវាយខុសពីចំណូលចិត្តនោះមិនសូវមានសន្ទុះប្រជាប្រិយភាពទេ។ រូបគេសំណូមពរដល់មហាជនទូទៅពិសេសអ្នកគាំទ្រសូមជួយលើកស្ទូយប្រភេទកីឡាវាយក្បាច់ផងដើម្បីឲ្យកីឡាករវាយទម្រង់បែបនេះមានទឹកចិត្តខំប្រឹងប្រែងប្រកួតផ្សព្វផ្សាយគុនខ្មែរផងដែរ។

សុវណ្ណឃីម ប្រកួតនៅក្រៅប្រទេស
បញ្ជាក់ដែរថា គឿម សុវណ្ណឃីម ជាកូនសិស្សលោក ផាត សូដា នៃក្លឹបគុនខ្មែរស៊ុបពើហ្វៃ។ រូបគេបច្ចុប្បន្នប្រកួតលើប្រភេទទម្ងន់ ៥៤គីឡូក្រាម។ សុវណ្ណឃីម ឈ្នះខ្សែក្រវាត់ ៣គ្រឿង ២គ្រឿងឈ្នះក្នុងស្រុក និង១គ្រឿងឈ្នះនៅប្រទេសជប៉ុន។ កូនសិស្សលោក ផាត សូដា រូបនេះធ្លាប់ប្រកួតនៅប្រទេសជប៉ុន អេស្ប៉ាញ អូស្ត្រាលី ផងដែរ៕
អត្ថបទដោយ៖ នួន ស៊ីណា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ