Connect with us

ព័ត៌មានជាតិ

នៅ​​កណ្តាល​ទន្លេមេគង្គ​ កោះទ្រង់​ជា​កោះដំបូងគេក្នុង​ខេត្ត​ក្រចេះ មាន​អគ្គិសនី​ត​ពី​បណ្តាញ​ជាតិ​ប្រើប្រាស់​

បានផុស

នៅ

សង្កាត់កោះទ្រង់ គឺជាសង្កាត់មួយក្នុងចំណោងឃុំ/សង្កាត់ទាំង ៤៨ ទូទាំងខេត្តក្រចេះ ដែលមានការអភិវឌ្ឍរីកចម្រើនជាពិសេសមានប្រពន្ធ័អគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ និងមុនគេបង្អស់ក្នុងចំណោមបណ្តាកោះនានានៅក្នុងខេត្ត។

ជាក់ស្ដែងនៅក្នុងឆ្នាំ ២០១៦ កន្លងទៅ អង្គភាពអគ្គិសនីកម្ពុជា បានតភ្ជាប់បណ្តាញចរន្តអគ្គីសនីពីទីរួមខេត្ត ទៅកាន់សង្កាត់កោះទ្រង់ស្ថិតនៅលើដីកោះ ដោយរាយបណ្ដាញខ្សែភ្លើងកាត់បាតទន្លេមេគង្គ នឹងបានសម្ពោធដាក់​ឲ្យ​ប្រើប្រាស់ជាផ្លូវការរួចរាល់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កៅ សុគុណ ចៅសង្កាត់រងកោះទ្រង់បានឲ្យដឹងថា សង្កាត់កោះទ្រង់ គឺជាសង្កាត់តូចមួយ ក្នុងចំណោមសង្កាត់ ទាំង ០៥ ក្នុងក្រុងក្រចេះ។ សង្កាត់កោះទ្រង់ មានការអភិវឌ្ឍលើប្រពន្ធ័ហេដ្ឋារចនាសម្ពន្ធ័មួយចំនួនដូចជា ទឹកស្អាត ផ្លូវបេតុង វត្តអារាម សាលារៀន សាលាសង្កាត់ មណ្ឌលសុខភាព។

លោកបញ្ជាក់ថា អ្វីដែលពិសេសធ្វើឲ្យប្រជាជននឹកស្មានមិនដល់នោះ គឺការតភ្ជាប់ប្រព័ន្ធអគ្គិសនី ចូលក្នុងសង្កាត់កោះទ្រង់ ព្រោះប្រជាជនមិនធ្លាប់ដែលគិតទេថា ជាកោះនៅកណ្ដាល់ទឹកទន្លេមេគង្គ នឹងមានអគ្គិសនីប្រើប្រាស់នឹងគេឡើយ។

លោក ប៊ុន បាន ប្រធានសហគមន៍អេកូទេសចរកោះទ្រង់បានឱ្យដឹងថា ចំពោះរូបលោក នៅពេលមានប្រពន្ធ័អគ្គិសនីប្រើប្រាស់ គឺងាយស្រួល ដោយសារកាត់បន្ថយការចំណាយផ្សេងៗមិនពិបាកដូចមុន។ កាលពីមុនប្រើសូឡាផង អំពូល​ម៉ែត្រ​ផង អាគុយផង ឥឡូវដល់ពេលមានភ្លើងប្រើប្រាស់អីចឹង​ទៅស្រួលជាងមុន។

សង្កាត់កោះទ្រង់ ស្ថិតនៅកណ្ដាលទន្លេមេគង្គ មានផ្ទៃដីចំនួន ២២៣ ហិតា ហ៊ុមព័ទ្ធដោយទឹកទន្លេមេគង្គ នឹងមាន ២ ភូមិ គឺភូមិក្បាលកោះ និងភូមិចុងកោះ។ ប្រជាពលរដ្ឋភាគច្រើនបម្រើការងារក្នុងវិស័យទេសចរ ធ្វើស្រែ ចម្ការ និងការនេសាទត្រីជាដើម៕

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម