Connect with us

កីឡា

ផ្លូវ​ការ! ព្រះ​ខ័ន​រាជ​ស្វាយរៀង ប្រើពហុកីឡដ្ឋាន​ជាតិមរតក​តេជោ ​ខណៈ ភ្នំពេញ​ក្រោន លេង​ក្រៅដី​សម្រាប់​លីគជុំទី១

បានផុស

នៅ

ក្លិប​បាល់ទាត់​ទាំង ១១ បាន​ប្រកាស​ជា​ផ្លូវ​ការ​ហើយ​ពី​ការ​ប្រើ​ប្រាស់​ទី​លាន​សម្រាប់​ការ​ប្រកួត​ ខេមបូឌានព្រីមៀរលីគ រដូវ​កាល ២០២៥-២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្លិប​បាល់ទាត់ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង នឹង​ប្រើ​ប្រាស់​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ដោយសារ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង​កំពុង​កសាង​ថ្មី។ ជា​មួយ​គ្នា​នេះ ក្លិប​ភ្នំពេញ​ក្រោន ត្រូវ​លេង​នៅ​ក្រៅ​ដី​ទាំង​អស់​សម្រាប់​ការ​ប្រកួត​ ជើង​ទី​១ ដោយសារ​កីឡដ្ឋាន​របស់​ខ្លួន​កំពុង​ជួសជុល។

ក្លិប វិសាខា និង ក្លិប អឹមអូអាយ កំពង់ដេវ៉ា ប្រើ​ប្រាស់​កីឡដ្ឋាន​ព្រីនស៍ ហើយ​ក្លិប​ផ្សេង​ៗ​ទៀត​សុទ្ធ​តែ​​មាន​កីឡដ្ឋាន​រៀង​ៗ​ខ្លួន។

ដូច្នេះ​មាន​ក្លិប​ចំនួន ៧ ប្រើ​ប្រាស់​កីឡដ្ឋាន​នៅ​រាជ​ធានី​ភ្នំពេញ និង​មាន​ក្លិប ៤ ប្រើ​ប្រាស់​កីឡដ្ឋាន​នៅ​ខេត្ត​។

ខាង​ក្រោម​ជា​ក្លិប​ទាំង ១១ ចំពោះ​ការ​ប្រើ​ប្រាស់​ទី​លាន

  • ក្លិប ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ ពហុកីឡដ្ឋាន​ជាតិមរតក​តេជោ (រាជ​ធានី​ភ្នំពេញ)
  • ក្លិប ភ្នំពេញ​ក្រោន ជើងទី១ ប្រកួត​នៅ​ក្រៅ​ដី
  • ក្លិប វិសាខា នៅ ​កីឡដ្ឋានព្រីនស៍ (រាជ​ធានី​ភ្នំពេញ)
  • ក្លិប ក្លិប​អង្គរថាយហ្គឺរ នៅ​ កីឡដ្ឋាន Akihiro Kato (ខេត្ត​សៀមរាប)
  • ក្លិប​ ណាហ្គាវើលដ៍ នៅ កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ (ខេត្ត​កំពង់ស្ពឺ)
  • ក្លិប​ អាយអេសអាយ ដង្កោសែន​ជ័យ នៅ កីឡដ្ឋាន AIA Park (រាជ​ធានី​ភ្នំពេញ)
  • ក្លិប បឹងកេត នៅ​ ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក (រាជ​ធានី​ភ្នំពេញ​)
  • ក្លិប កងយោធពល​ខេមរភូមិន្ទ នៅ​ ស្តាត​ចាស់ (រាជ​ធានី​ភ្នំពេញ)
  • ក្លិប អឹមអូអាយ កំពង់ដេវ៉ា នៅ​ កីឡដ្ឋានព្រីនស៍ (រាជ​ធានី​ភ្នំពេញ)
  • ក្លិប គិរីវង់សុខសែន​ជ័យ នៅ​ កីឡដ្ឋានគិរីវង់សុខសែន​ជ័យ (ខេត្ត​តាកែវ)
  • ក្លិប ឡាយហ្វ​ខេត្ត​ព្រះ​សីហនុ នៅ កីឡដ្ឋាន ឡាយហ្វ (ខេត្ត​ព្រះ​សីហនុ)​

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ទាហានថៃជាន់មីន
អត្ថាធិប្បាយ១៩ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម