សេដ្ឋកិច្ច
ហាងឆេងមាសហក់ឡើងជាង ៤ ពាន់ដុល្លារ មួយតម្លឹង
តម្លៃហាងឆេងមាសបន្តមានទំនោរកើនឡើងដល់ជាង ៤ ពាន់ដុល្លារ ក្នុងមួយតម្លឹង នៅថ្ងៃអង្គារនេះ ខណៈបណ្ដាប្រទេសអឺរ៉ុបមួយចំនួន បន្តរងសម្ពាធពន្ធរបស់សហរដ្ឋអាមេរិក។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities បានឱ្យដឹងថា ហាងឆេងមាសបានបើកផ្សារនៅ ៤០៩០ ដុល្លារ ក្នុងមួយតម្លឹង ហើយគិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃអង្គារនេះ មាសកំពុងជួញដូរក្នុងតម្លៃ ៤០៧៩ ដុល្លារ ក្នុងមួយតម្លឹង ពោលគឺមានទំនោរកើនឡើង។ សម្រាប់ហាងលក់មាសនៅក្នុងរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៤០៨ ដុល្លារ ក្នុងមួយជី។
លោក ឡុង សំណាង បានបញ្ជាក់ថា នៅថ្ងៃទី ២២ ខែកក្កដានេះ តម្លៃហាងឆេងមាសមានទំនោរកើនឡើង ដោយសារការរងសម្ពាធពាក់ព័ន្ធនឹង អត្រាការប្រាក់លុយដុល្លារ ដែលកំពុងតែ មានការខ្វែងគំនិតគ្នាខ្លះរវាង លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងលោកប្រធានធនាគារកណ្តាល Jerome Powell។
លោក ឡុង សំណាង បន្ថែមថា រឿងដែលសំខាន់មួយទៀតគឺពាក់ព័ន្ធនឹងសម្ពាធពន្ធ ពីបណ្ដាប្រទេស ឬក៏បណ្ដាហសហភាពអឺរ៉ុបមួយចំនួន ដែលអាមេរិកបានដាក់ពន្ធ ឬក៏បានលើកឡើងខ្លះៗ ពាក់ព័ន្ធជាមួយការចរចាពន្ធ។

បើតាមអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុរូបនេះ ពន្ធនេះគឺជាក្ដីបារម្ភរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិក ដែលគេនឹងគិតថា តើគឹនឹងទម្លាក់អត្រាការប្រាក់ ឬក៏ដំឡើងអត្រាការប្រាក់ វាអាស្រ័យលើសម្ពាធពន្ធហ្នឹងដែរ ប្រសិនបើសម្ពាធពន្ធរងផលប៉ះពាល់ខ្លាំង វាធ្វើឱ្យអតិផរណាកើនឡើង ថ្លៃទំនិញកើនឡើង ប្រជាជននឹងពិបាកក្នុងការចំណាយ ដូច្នេះលុយដុល្លារអាមេរិក ប្រសិនបើលុយអាមេរិកនឹងធ្លាក់ថ្លៃ វារងសម្ពាធដល់សេដ្ឋកិច្ចអាមេរិកខ្លាំង វាអាចធ្វើឱ្យធនាគារកណ្ដាលសហរដ្ឋអាមេរិក ពិចារណាថា តើរក្សាអត្រាការប្រាក់នៅដដែល ឬកាត់អត្រាការប្រាក់តាមការស្នើរបស់លោក ដូណាល់ ត្រាំ។
លោក ឡុង សំណាង យល់ថា៖ «តម្លៃហាងឆេងមាសនៅតែកើនឡើងដដែល ទោះបីជាក្នុងស្ថានភាពណាក៏ដោយ ទោះបីសេដ្ឋកិច្ចល្អឡើងវិញក៏ដោយ ក៏មាសឡើងថ្លៃដែរ បើយើងនិយាយពីអត្រាអតិផរណាលុយពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែថោកបន្តិចម្ដងៗ យើងសាកស្រមៃបន្តិចទៅ កាលពី ២០ ឆ្នាំមុន មាស១ ជីប៉ុន្មានម៉ឺន? ប្រហែលជា ១០ ម៉ឺនរៀល អញ្ចឹមមកដល់ឥឡូវ ៤០០ ដុល្លារ អញ្ចឹងវាខុសគ្នារាប់រយដង គឺវាពាក់ព័ន្ធនឹងអត្រាអតិផរណា ចំណូលប្រជាជន និងចរន្តផ្សេងៗពាក់ព័ន្ធនឹងសេដ្ឋកិច្ច ដែលរុញមាសកើនឡើង»៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន