ព័ត៌មានអន្ដរជាតិ
សារព័ត៌មានថៃ ចុះផ្សាយវាយប្រហារ ផែថងថាន គ្នាឯង បង្ហាញថា ប្រទេសនេះកំពុងវ៉ល់ខ្លាំង
នាយករដ្ឋមន្ត្រីព្យូរតំណែងថៃ ផែថងថាន ស៊ីណាវ៉ាត្រ បានចុះទៅសួរសុខទុក្ខជនភៀសខ្លួននៅឯមណ្ឌលក្នុងខេត្ត សុរិន្ទ ប៉ុន្តែបែរជាត្រូវរងការរិះគន់យ៉ាងអាម៉ាស់ ហើយរឿងនេះត្រូវបានកាសែត Bangkok Post យកមកចុះផ្សាយវាយប្រហារថែមទៀតផង។

ក្នុងខ្លឹមសារអត្ថបទហាក់មានគោលបំណងវាយប្រហារនោះ ជនភៀសខ្លួនដោយសារជម្លោះព្រំដែន បានរិះគន់រដ្ឋាភិបាលថៃថា ធ្វើការយឺតយ៉ាវ ដល់ថ្នាក់មានជនភៀសខ្លួនម្នាក់ហ៊ានប្រឈមមុខនឹងលោកស្រីផែថងថាន ដោយស្តីបន្ទោសចំៗថា ធ្វើការយឺតយ៉ាវណាស់ ម្តេចក៏រដ្ឋាភិបាលព្រងើយកន្តើយម្ល៉េះ?
ជនភៀសខ្លួនឈ្មោះ Chayanuch Choksukudom បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំខកចិត្តយ៉ាងខ្លាំងចំពោះ ការព្រងើយកន្តើយមិនខ្វល់ខ្វាយរបស់នាយករដ្ឋមន្ត្រី។ ខ្ញុំមានអារម្មណ៍ឈឺចាប់ចំពោះសម្ដីរបស់អ៊ុងអ៊ីង។ ការដោះស្រាយរបស់រដ្ឋាភិបាលចំពោះស្ថានភាពព្រំដែន យឺតយ៉ាវខ្លាំងណាស់។ ឥឡូវនេះ ប្រទេសទាំងមូលកំពុងឈឺចាប់។ សូមអ៊ុងអ៊ីង គិតឡើងវិញនូវវិធីសាស្រ្តរបស់នាង»។

រឿងនេះត្រូវបានសារព័ត៌មាន Bangkok Post យកមកចុះផ្សាយ ធ្វើឲ្យពិភពលោកមើលឃើញច្បាស់អំពីភាពអសមត្ថភាពរបស់រដ្ឋាភិបាលថៃ និងជាការវាយប្រហារលើលោកស្រី ផែថងថាន ដែលមិនខ្វាយខ្វល់នឹងទុក្ខលំបាករបស់ប្រជាជន។
ម្យ៉ាងនេះបង្ហាញពីការបែកបាក់ផ្ទៃក្នុងរវាងរដ្ឋាភិបាលនិងបណ្តាញសារព័ត៌មានថៃ ធ្វើឲ្យពិភពលោកមើលឃើញយ៉ាងច្បាស់ ពីភាពច្របូលច្របល់ដែលកំពុងវ៉ល់ពេញប្រទេសនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តើគណៈប្រតិភូថៃ ទៅ ចរចាជាមួយកម្ពុជានៅម៉ាឡេស៊ី មាននរណាខ្លះ?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


